ព័ត៌មានជាតិ

បង្ហាញរូបដ៏សិចស៊ី មុន​ធ្វើអត្តឃាតពីលើអគារ

ចិន​៖នៅលើបណ្តាញសង្គម ​ចិន​នៅពេលថ្មីៗនេះដែរ​បាន​បង្ករ​ឲ្យអ្នកលេង​អនឡាញភ្ញាក់ផ្អើល ​ជាមួយនឹងការស្លាប់របស់ក្មេងស្រីម្នាក់​នៅស៊ាងហៃ ​ក្នុងប្រទេសចិន ដែលប្រើប្រាស់ គណនី Weibo ឈ្មោះ jojotsai1012 ។​

ដោយផ្អែកទៅលើការចែករំលែកព័ត៌មានមុនពេលស្លាប់របស់ស្រីស្រស់ រូបនេះ បាន​​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត​លោតសម្លាប់ខ្លួនពីលើ​អគារ ។​
មូលហេតុដែល​ធ្វើ​ឲ្យស្រីស្រស់រូបនេះ ដាច់ចិត្តសម្លាប់ខ្លួន ដោយសារតែមូលហេតុ ធំៗ ដ៏ចំបង នោះគឺនាង ​មាន​ទុក្ខសោក ទាក់ទិននឹងរឿងស្នេហា ជាមួយនឹង​អារម្មណ៍ខកចិត្ត លើ​ប្រុសស្នេហ៍របស់នាង ។​ មុនពេលសម្លាប់ខ្លួននាង បាន​​បង្ហាញឈុត​​ក្នុងសិចស៊ី ជាមួយនឹង​​រូបរាងដ៏ស្រលូន ​និង​ការ​ផាត់មុខ លាប​ក្រែបបបូរមាត់ ជាដើម​ ។​

​បើតាមប្រភពខាងលើ បាន​ឲ្យដឹងថា មូលហេតុដែលបណ្តាល​ឲ្យនាងគិតខ្លី ដោយសារតែ ឪពុកម្តាយខាង ប្រុស មិនព្រម ឲ្យកូនខ្លួនរៀបការ​ជាមួយនឹងនាងឡើយ​។​ ក្នុងសេចក្តីរ៉ាយរ៉ាបដែលនាង​បានបង្ហោះលើគណនី Weibo នាង​បាននិយាយថា ដោយ​ភាពទុក្ខសោក នា​ងមិនអាចបំភ្លេច​គេបានទេ បើទោះបីជាផឹកស្រវឹងយ៉ាងណា ជាពិសេសរឿងផ្អែមល្អែមកន្លងមក នោះ ។​ ក្រោយមកទៀត នាងបានដុតកាបូប រួមមានទាំង​អត្តសញ្ញាណប័ណ្ណ ហើយក៏​បង្ហាញរូប​​អង្គុយ​លើអគារ​ដ៏ខ្ពស់ ដើម្បីធ្វើ​អត្តឃាត។​

បើទោះបីជានាងគិតថា ការ​សម្លាប់ខ្លួន អាច​បំភ្លេច​អ្វី ក៏ប៉ុន្តែ​រឿង នេះដែរ ក៏មាន​អ្នកលេង​អនឡាញ ជាច្រើន បាន​​បញ្ជេញមតិថា មិនគួរណា​យកជីវិត​មកលេងសើច ឡើយ បើទោះបីជា ស្នេហានេះ វាបាត់បង់ តែ​អ្នក​អាច​សាងខ្លួនជាថ្មី រកដៃគូថ្មី ដែលល្អជាង នោះ វា​ធ្វើ​ឲ្យ​អ្នកមានក្តិសុខ។ ម្យ៉ាងវិញទៀត ការធ្វើអត្តឃាតនេះ ព្រះ​មិនមិនព្រោស​ទេ ៕​
China (4)
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/China3_zpsc34c1484.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/China4_zpsa1f549f0.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/China6_zps67cb152f.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/China5_zps9a78ce64.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/China1_zps903e1d0a.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/China7_zps16bc8524.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/China2_zpsdb692b27.png

មតិយោបល់