ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៩ និង២០ នាទីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះអគ្គិភ័យឆាបឆេះធនាគារមួយកន្លែង ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនូវឡើយ ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ នៅត្រង់ចំណុចកើតហេតុហើយ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Pots News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕
មតិយោបល់