ព័ត៌មានជាតិ

ស្លាប់​លើ​បង្គង​ខណៈ​ដែល​រួម​រ័ក្ស​ជាមួយ​ស្រី​ពេស្យាចារ្យ​នៅ​សណ្ឋាគារ​

​បុរស​ម្នាក់​បាន​គាំងបេះដូង​ស្លាប់​ខណៈ​ពេល​ដែល​កំពុង​រួម​រ័ក្ស​ជាមួយនឹង​ស្រី​ពេស្យាចារ​នៅក្នុង​សណ្ឋាគា​នៃ​ទីក្រុង Accra ប្រទេស Ghana ។ តាម​ប្រភព​ព័តមា​នបរទេស​នានា​បាន​ឲ្យដឹងថា ជនរងគ្រោះ​ម្នាក់​នោះ​មានឈ្មោះ Komla Akosou អាយុ ៣០ ឆ្នាំ​ជា​អ្នកជំនាញ​ខាង​កុំព្យូទ័រ Hardware បាន​ស្លាប់​ភ្លាមៗ​ក្រោយពេល​ឡើងឋានសួគ៌​ជាមួយនឹង​ស្រីរកស៊ីផ្លូវភេទ​មិនយូរប៉ុន្មាន​។ ចំណែកឯ​ស្រីពេស្យា​រូបនោះ​បាន​រត់​ភៀសខ្លួន​ទៅ​បាត់​នៅពេល​ដែល​ប៉ូលិស​ចូលមក​ដល់​កន្លែងកើតហេតុ​។ បើ​តាម​សាក្សី​ដែល​ជា​បុគ្គលិក​សណ្ឋាគារ​បាន​និយាយថា លោក Akosou បាន​ចូល​ទៅក្នុង​បន្ទប់​នៅ​ម៉ោង ១ និង ៣០ ព្រឹក​ថ្ងៃ​ពុធ ដោយ​អម​ជាមួយនឹង​ស្រីពេស្យា​មក​ជាមួយ​។ ដល់​ពេល​ម៉ោង ៦ និង ១៥ នាទី​បុគ្គលិក​នៃ​សណ្ឋាគារ​ម្នាក់​បាន​ចូល​ទៅ​ធ្វើ​ការសម្អាត​ក៏​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ ប៉ុន្តែ​ពេល​នេះ​ប៉ូលិស​កំពុង​តែ​បញ្ចូន​សាកសព្វ​របស់​គាត់​ទៅ​ផ្នែក​វេជ្ជសាស្ត្រ​ដើម្បី​ធ្វើ​កោសល្យវិច័យ​៕​
Ben Komla Akosou

មតិយោបល់