ជិតមួយសប្ដាហ៍ហើយដែលយន្តហោះដឹកអ្នកដំណើរ Malaysia Airlines Flight MH370 បានបាត់ ហើយមកដល់ពេលនេះ នៅពុំទាន់មានដានអ្វីទាំងអស់។

នេះវាមិនមែនជាលើកទីមួយនោះទេ ដែលមានការបាត់យន្តហោះ ហើយគ្មានភស្ដុតាងបញ្ជាក់បានបាត់ ដោយនៅពេលនេះ ដំណឹង រឿងរ៉ាវដែលពាក់ព័ន្ធនឹងការបាត់យន្តហោះនៅក្នុងប្រវត្តិសាស្ត្រ។
ខាងក្រោមនេះគឺជារឿងរ៉ាវមួយចំនួនដែលពាក់ព័ន្ធនឹងការបាត់យន្តហោះ៖
១. យន្តហោះ Air France Flight 447 របស់បារាំង៖ ជើងយន្តហោះនេះ បានបាត់កាលពីឆ្នាំ ២០០៩ ខណៈពេលដែលនេះហោះហើរពី Rio de Janeiro ប្រទេសប្រេស៊ីល មកកាន់ទីក្រុងប៉ារីសប្រទេសបារាំង ដោយបានធ្លាក់ចុះនៅក្នុងមហាសមុទ្រអាត្លង់ទិក ដែលបានសម្លាប់អ្នកដំណើរ ២២៨នាក់ និងនាវិកនៅលើយន្តហោះទាំងអស់។ ការបាត់យន្តហោះមួយនេះ បានចំណាយពេល ៥ថ្ងៃពេញក្នុងការស្វែងរក និងជួយសង្គ្រោះ ហើយចំណាយពេល ៣ឆ្នាំ ដើម្បីធ្វើការស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់ប៉ុន្តែមិនបានលទ្ធិផលណាមួយបញ្ជាក់ឡើយ។
២. ការបាត់ខ្លួនរបស់វីរនារី Amelia Earhart៖ វាគឺជារឿងរ៉ាវដែលត្រូវបានប្រវត្តិសាស្ត្រចារទុក បន្ទាប់ពីវីរនារី Amelia Earhart បានបាត់ខ្លួនជាមួយនឹងយន្តហោះខ្នាតតូច ខណៈពេលហោះហើរកាត់មហាសមុទ្រប៉ាស៊ីហ្វិក។ Amelia Earhart គឺជាវីរនារីអាកាសយានិកដំបូងគេបង្អស់ដែលបានហោះកាត់សមុទ្រអាត្លង់ទិក ប៉ុន្តែនៅឆ្នាំ ១៩៣៧ នាងបានហោះកាត់មហាសមុទ្រប៉ាស៊ីហ្វិកក្នុងគោលបំណងហោះហើរជុំវិញ ហើយក៏បានបាត់ខ្លួនចាប់ពីពេលនោះមក។ ការស្វែងរកពុំមានដានអ្វីឡើយ បើទោះបីជាបានចំណាយលុយរាប់លានដុល្លារអាមេរិកក្នុងការស្វែងរកក្ដី រហូតដល់ឆ្នាំ ១៩៣៩ គេក៏ប្រកាសជាផ្លូវការថា នាង Amelia Earhart បានស្លាប់។
៣. Flying Tiger Line Flight 739៖ ជាយន្តហោះយោធារបស់សហរដ្ឋអាមេរិក ដោយបានហោះចេញពីកោះ Guam ទៅកាន់ Manila ដោយគោលបំណងគឺទៅកាន់ទីក្រុងសៃហ្គនប្រទេសវៀតណាមខាងត្បូង។ នៅលើយន្តហោះមានទាហានអាមេរិក ៩៣នាក់ និងទាហានវៀតណាម ៣នាក់ រួមទាំងនាវិកសរុប ១០៧នាក់។ តាមរបាយការណ៍បានបញ្ជាក់ថាយន្តហោះនេះបានបាត់នៅភាគខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក ដោយរដ្ឋាភិបាលអាមេរិកបានចំណាយពេល ៨ថ្ងៃក្នុងការស្វែងរក ប៉ុន្តែពុំទទួលបានលទ្ធផលអ្វីទាំងអស់។
៤. ការបាត់យន្តហោះ British South American Airways របស់ចក្រភពអង់គ្លេស៖ បានបាត់កាលពីថ្ងៃទី៣០ខែមករា ឆ្នាំ ១៩៤៨ នៅមហាសមុទ្រអាត្លង់ទិក ខណៈពេលហោះហើរពី Santa Maria ទៅកាន់ Azores និង Bermuda។ ការបាត់យន្តហោះនេះពុំមានបន្សល់ដានអ្វីទាំងអស់ គ្រាន់តែដឹងថា នៅមុនពេលបាត់គឺយន្តហោះមានបញ្ហា ជាពិសេសអាកាសធាតុមិនអំណោយផល។
៥. យន្តហោះ Bermuda Triangle៖ បានបាត់ខ្លួននៅឆ្នាំ ១៩៥០ នៅភាគខាងលិចឆៀងខាងជើងមហាសមុទ្រអាត្លង់ទិក ក្រោយពីស្វែងរកអស់រយៈពេលយ៉ាងយូរ ពុំទទួលបានតំរុញអ្វីឡើយ។
៦. Uruguayan Air Force Flight 571៖ បានធ្លាក់នៅឆ្នាំ ១៩៧២ ដោយមានអ្នកដំណើរ ៤៥នាក់ រួមនឹងនាវិក។ យន្តហោះនេះបានធ្លាក់នៅតំបន់ភ្នំ Andes ដោយសារតែអាកាសធាតុខ្សោយ និងមានសម្លាប់មនុស្ស ១២នាក់។ ក្រោយពីធ្លាក់ គេបានចំណាយពេលស្វែងរករហូតដល់ទៅ ៨ថ្ងៃ ប៉ុន្តែពុំទទួលបានដំណឹងអ្វីនោះទេ ដូច្នេះក៏រំសាយការស្វែងរក តែសំណាងល្អ អ្នកដែលនៅរស់ បានរកឃើញវិទ្យុទាក់ទងមួយ ក៏ព្យាយាមទាក់ទងតាមវិទ្យុនោះ ហើយនៅទីផុតលោក Roy Harley ក៏ទទួលបានព័ត៌មានមុនគេ រួចក៏ស្វែងរកឃើញ ខណៈពេលដែលអាកាសធាតុត្រជាក់រកអ្វីផ្ទឹមគ្មាន៕
មតិយោបល់