ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ចូលលួចសម្ភារៈក្នុងរថយន្ត ត្រូវម្ចាស់តាមទាន់ឃាត់ប្រគល់អោយសមត្ថកិច្ច

ភ្នំពេញ: នៅវេលាម៉ោង ៩និង១៥នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ មានករណីជនសង្ស័យចូលលួចសម្ភារ:ក្នុងរថយន្តដែលចតទុកមុខផ្ទះ រួចត្រូវបានម្ចាស់តាមទាន់ ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់ ហេតុការណ៍នេះ កើតឡើងស្ថិតទល់មុខនិងហាងចាក់សាក់យីហោRSD7 តាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះនិងជនសង្ស័យ មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានបើករថយន្តម៉ាក ហាយលែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-7723 មកចតទុកនៅទីតាំងកើតហេតុខាងលើ រួចក៏ដើរចូលទៅក្នុងកម្មវិធី ដើម្បីជួបជុំមិត្តភក្ដិ ខណ:ដែលកម្មវិធីកំពុងដំណើរការចាប់ផ្ដើម ប្អូនស្រីជនរងគ្រោះ ក្រឡេកមកក្រៅមើល៍ក៏ឃើញដូចជាមានមនុស្សនៅខាងក្នុងរថយន្ត ពេលនោះនាងក៏បានដើរសំដៅទៅប្រាប់ជនរងគ្រោះ ហើយជនរងគ្រោះក៏បានដើរមកមើលដើម្បីឲ្យប្រាកដ ស្រាប់តែប្រទះឃើញជនសង្ស័យ កំពុងតែធ្វើសកម្មភាពរើកកាយ ក្នុងរថយន្តបង្កឲ្យជនរងគ្រោះ ស្រែកចោរៗ ផ្អើលឆោឡោ អ្នកក្បែរខាងរត់ដេញចាប់ជនសង្ស័យបានប្រហែល ១០០ម៉ែត្រ ពីកន្លែងកើតហេតុ និងវាយម្នាក់មួយដៃមួយជើងផងដែរ។

ករណីនេះ ក្រោយពីកើតហេតុ ជនសង្ស័យត្រូវបានប្រគល់ជូនសមត្ថកិច្ចឃាត់ខ្លួនសាកសួរអប់រំណែនាំ ហើយជនរងគ្រោះក៏មិនដាក់ពាក្យបណ្ដឹងអ្វីឡើយ៕

មតិយោបល់