ព័ត៌មានជាតិ

ផល​ប៉ះ​ពាល់​ដែល​បណ្តោល​មក​ពី​ទឹក​នោម

បើ​យោង​តាម​អ្នក​ស្រាវ​ជ្រាវ​បានបង្ហាញថា ទឹក​នោម​មាន​សាធាតុ​ក្លរីន​អាច​បង្កើត​ប្រតិ​កម្ម​គីមី​នៅ​ក្នុង​ទឹក និង​បង្កឱ្យ​មាន​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ដល់​សុខ​ភាព។ នៅ​ក្នុង​ការ​សិក្សា​ដែល​បាន​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថានវិទ្យាសាស្រ្ត និងបរិស្ថាន នៅ​ឯសាក​លវិទ្យាល័យ Purdue ភាគ​ខាង​លិច​ នៃ​ទី​ក្រុងប៉េ​កាំង​​ប្រទេស​ចិន បានវិភាគនៅ​ក្នុង​អាង​ហែល​ទឹក​ជា​ច្រើន​នៅ​ក្នុង​ប្រទេសនេះ និង​ការ​រក​ឃើញ​វត្ត​មាន​នៃអាស៊ីត Uric ចាប់​ពី ២៤ ភាគ​រយ ទៅ ៦៨ ភាគរយ​ដែល​​ជា​ទឹក​នោម​មនុស្ស។

អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា​ ការ​រួម​បញ្ចូល​គ្នា​ជា​មួយ​នឹង​ទឹកនោម​ក្នុង​ទឹក​អាច​បង្កើត​ប្រតិកម្ម​គីមី បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ដល់​សុខ​ភាព​។ ជា​ពិសេស​អាច​ប៉ះ​ពាល់​ដល់​សួត បេះ​ដូង និង​ប្រព័ន្ធ​សរសៃ​ប្រសាទ។ ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ​ផង​ដែរ អ្នក​វិទ្យា​សាស្រ្ត​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវផ្នែក​សុវត្ថិ​ភាព នៃ​ប្រទេស​បារាំង ( INRS ) ពន្យល់​ថា​ “នៅ​ពេល​ដែល​ការ​ប៉ះ​ពាល់​ទៅ នឹង​ក្លរីន​អ៊ុយ វា​នឹង​ក្លាយ​ទៅ​ជា Trichloramine សារ​ធាតុទាំង​នេះ​អាច​បណ្តាល​ឱ្យ​មាន​ជមង្ងឺ​រលាក​ភ្នែក ស្បែក និង​បញ្ហា​ផ្លូវ​ដង្ហើម​ដូច​ជា ជម្ងឺ​ហឺត និង rhinitis ៕​
13948689471

មតិយោបល់