ភ្នំពេញៈ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១២មនិង២០នាទី មានករណីចោរឆក់ទូរស័ព្ទដៃ ម៉ាកអាយហ្វូន សេវេនផ្លើស ពណ៌ស ចំនួន០១គ្រឿងពីនារីបុគ្គលិកក្រុមហ៊ុន អាយអេហ្វអាយ ម្នាក់ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវមុនី្នរ៉េត ភូមិមានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ជា ចយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ មុខរបររើសអេតចាយ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។ ជនរងគ្រោះឈ្មោះ គីម ចាន់ណា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលផ្លូវ បេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនអាយអេហ្វអាយ ។
វត្ថុតាងចាប់យក ៖ទូរស័ព្ទដៃ ម៉ាកអាយហ្វូន សេវេនផ្លើស ពណ៌ស ចំនួន០១គ្រឿង (ជារបស់ជនរងគ្រោះ) និងដែកមុខស្រួចចំនួន០៣ដើម,សោទីបលេខ៨ចំនួន០១ដើម ,កូនសោរម៉ូតូចំនួន០១ (ជារបស់ជនសង្ស័យ) ។
ហេតុការណ៍៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១២និង២០នាទី នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវមុនី្នរ៉េត ភូមិមានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ជនរងគ្រោះឈ្មោះ គីម ចាន់ណា ភេទស្រី អាយុ២០ឆ្នាំ បានយកទូរស័ព្ទដៃ ម៉ាកអាយហ្វូន សេវេនផ្លើស ពណ៌ស ស៊ីមកាតលេខ ០១៥ ៥៤២៩៥៨ ឈរនិយាយជាមួយមិត្តភក្កិ ពេលនោះជនសង្ស័យឈ្មោះ ជា ចយ ភេទ ប្រុស អាយុ ៣៥ឆ្នាំបានដើរមក ធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃ អាយហ្វូន សេវេនផ្លើស ពណ៌ស របស់ជនរងគ្រោះឈ្មោះ គីម ចាន់ណា រត់គេចខ្លួនបាត់ ហើយជនរងគ្រោះឈ្មោះ គីម ចាន់ណា បានមកដាក់ពាក្យបណ្តឹង នៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ឲ្យស្រាវជ្រាវរក ។ លុះមកដល់វេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា ចយ នៅចំណុចផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ យកមកសាកសួរនៅស្នាក់ការ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចាត់ការតាមនីតិវិធីតែម្តង ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ជា ចយ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕
មតិយោបល់