ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបានជិះម៉ូតូវីវ៉ា មួយគ្រឿងក្នុងល្បឿនលឿនក៍ជ្រុលចង្កូតទៅបុកគូទរថយន្ដកូឡាអាទិស មួយគ្រឿង យ៉ាងពេញមួយទំហឹង ដោះស្រាយគ្នាមិនចេញ ។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ០៩ និង ៣០ នាទីយប់ថ្ងៃ ទី ១៦ ខែ មិនា ឆ្នាំ ២០១៤ ស្តិតនៅតាមបណ្ដោយ ផ្លូវមុនីវង កែងនិងផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងគីងគង១ ខណ្ឌចំការមន ។
តាមសាក្សីដែលនៅកន្លែងកើតបានអោយដឹងថាមុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងជិះម៉ូតូវីវ៉ា មួយគ្រឿង ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X -2546 ធ្វើដំណើរតាមបណ្ដោយមុនីវង្ស ក្នុងទិសដៅពីត្បួងទៅជើង ជិះយ៉ាងលឿន ក៍ជ្រុលចង្កូតទៅបុកគូទ រថយន្ដកូឡាអាទិស ពណ៏ស មូយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2X-5479
ធ្វើដំណើរតាមបណ្ដោយមុនីវង្ស ក្នុងទិសដៅស្របគ្នា ចំពីខាងឆ្វេងគូទរថយន្ដកូរ៉ូឡាអាទិសខាងលើ ពេញមួយទំហឹង បណ្ដាលម៉ូតូគាបជាប់ជាមួយរថយន្ដ ហើយរថយន្ដរង់ការខូចខាតបែកស្តុបខាងឆ្វេង ចំណែកបុរសជិះម៉ូតូខាងលើ រង់របួសស្រាល់ ។
ក្រោយពេលហេតុភាគីខាងរថយន្ដបានទារសំណង់ ២៥០ ដុល្លា ទៅភាគីខាងម៉ូតូ ហើយបុរសជិះម៉ូតូខាងលើសុំសង់សំណង់១០០ ដុល្លា តែភាគីរថយន្ដមិនយល់ព្រមដោះស្រាយគ្នាមិនចេញ ក៍ត្រួវសម្ថកិច្ចចុះធ្វើការវាស់វែងយកម៉ូតូនិងរថយន្ត ខាងលើយកទៅរក្សាទុកនៅខណ្ឌចំការមន រង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់៕
មតិយោបល់