ព័ត៌មានជាតិ

ជិះ​ម៉ូតូ​ដេញ​គ្នា​ដល់​ចំណុច​ផ្លូវ​កែង​មិន​បន្ថយល្បឿន​ជ្រុល​ចង្កួត​ហោះ​ធ្លាក់​ចូលផ្លូវ​ផ្ទះ​គេ​ធ្វើឲ្យ​រងរបួស​ធ្ងន់ពីរ​នាក់​

​ភ្នំពេញ​៖ យុវជន​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿ ដេញ​គ្នា​ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កោង​មិន​បន្ថយល្បឿន​ក៏​ជ្រុល​ទៅ​ធ្លាក់​ចូល​ផ្លូវ​ផ្ទះ​គេ​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ កាលពី​វេលា​ម៉ោង ១​និង ២០ នាទី យប់​ឈានចូល ថ្ងៃ ១៧ ខែ មិនា ឆ្នាំ ២០១៤ នៅ​ចំណុច​ផ្លូវ ២៧១ កែង​ផ្លូវ​១៨២ ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌ ទួលគោក ។​

​តាម​ការ​ឲ្យដឹង​ពី​អ្នកដែរ​ឃើញ​ហេតុ​ការណ៏​ខាងលើ​នេះ​បាន​ឲ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ យុវជន​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ឌ្រិ​ម​សង​សេ​១២៥ ពណ៌ ខ្មៅ គ្មាន​ស្លាក់​លេខ បាន​ជិះ​ធ្វើដំណើរ​បណ្តោយ​ផ្លូវ ២៧១​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​លឿន ស្រាប់តែ​មក​ដល់​​ចំណុច​ផ្លូវ​កោង ដោយ​ជិះ​ល្បឿន​លឿន​ពេក​ក៏​ជ្រុល​ទៅ​ធ្លាក់​ចូល​ផ្ទះ​គេ​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹង​យក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ។
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​យក​ម៉ូតូ​ខាងលើ​នេះ​បាន​មក​រក្សាទុក​នៅ​ខណ្ឌ​ទួលគោក រងចាំ​មក​ធ្វើ​ការដោះស្រាយ ៕
2014-03-17_112123

មតិយោបល់