ចិន៖ បុណ្យចូលឆ្នាំចិន ឬ ហៅម្យ៉ាងទៀតថា បុណ្យនានិទាឃរដូវ គឺថ្ងៃឈប់សម្រាកដ៏ សំខាន់បំផុត សំរាប់ជនជាតិចិន។ មានប្រជាជនមួយចំនួន ជាពិសេសជនជាតិចិន នៅក្រៅប្រទេស បានហៅពិធីបុណ្យនេះថា បុណ្យចូលឆ្នាំច័ន្ទគតិថ្មី ។
ជាប្រពៃណី ពិធីបុណ្យនេះចាប់ផ្ដើម នៅថ្ងៃទីមួយនៃខែទីមួយ តាមច័ន្ទគតិ ក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញ នៅថ្ងៃទី១៥ ដែលគេហៅថ្ងៃនេះថា ពិធីបុណ្យបង្ហោះគោម ។ ពេលល្ងាច នៅថ្ងៃបុណ្យចូលឆ្នាំចិន ត្រូវគេឲ្យឈ្មោះថា ជូស៊ី ពាក្យនេះមានន័យថា “ពេលល្ងាចឆ្លងឆ្នាំ”។
ពិធីបុណ្យនេះ ត្រូវប្រារព្ធឡើង នៅតំបន់ដែលមាន ចំនួនប្រជាជន ដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជាប្រទេសកម្ពុជាយើងជាដើម។ ពិធីបុណ្យចូលឆ្នាំចិន ត្រូវបានចាត់ទុកជា ថ្ងៃដ៏មានសារៈសំខាន់ សម្រាប់ប្រជាជនចិន ហើយវាក៏មានឥទ្ធិពល ទៅលើពិធីបុណ្យចូលឆ្នាំថ្មី របស់ប្រទេសជិតខាងផងដែរ ជាពិសេសចំណងវប្បធម៌ ជាមួយប្រជាជន ដែលជនជាតិចិន ធ្វើអន្តរកម្មជាមួយ ។
ប្រទេស និងកោះទាំងនោះ រួមមានប្រជាជនដើមនៃ ជនជាតិតៃវ៉ាន់, ជនជាតិកូរ៉េ, ជនជាតិម៉ុងកូល, ជនជាតិនេប៉ាល់, ជនជាតិប៊ូតង់, ជនជាតិយួន, និងអតីតជនជាតិជប៉ុន នៅមុនឆ្នាំ១៨៧៣។ ពិធីបុណ្យចូលឆ្នាំចិន ក៏បានប្រារព្ធធ្វើផងដែរ នៅក្នុងប្រទេសសិង្ហបុរី, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ភីលីពីន, ថៃ, កម្ពុជា ក៏ដូចជាប្រទេសដទៃទៀត ដែលមានប្រជាជនចិន រស់នៅដោយស្របច្បាប់ ភាគច្រើន គឺប្រទេសស្ថិតនៅក្បែរសមុទ្រចិន។
ពិធីបុណ្យនេះ នឹងត្រូវផ្លាស់ប្ដូរកំរិត ហើយក្លាយទៅជាផ្នែកមួយ នៃវប្បធម៌ប្រពៃណី របស់ប្រទេសទាំងនោះ។ នៅក្នុងប្រទេសកាណាដា ទោះបីជា ពិធីបុណ្យចូលឆ្នាំចិន មិនមែនជាថ្ងៃឈប់សំរាក ជាផ្លូវការក៏ដោយ ក៏ប្រជាជនចិនជាច្រើន នៅតែប្រារព្ធពិធីនេះ យ៉ាងទូលំទូលាយ ហើយប្រៃសណីយយ៍ នៃប្រទេសកាណាដា បានចែកចាយតែម សម្រាប់ប្រើនៅឆ្នាំថ្មី នៅតាមគេហដ្ឋាននីមួយៗផងដែរ ។
ប្រតិទិន ចិនតាមច័ន្ទគតិ និងសុរិយគតិ គឺជាគោលមួយ សម្រាប់កំណត់កាលបរិច្ឆេទ នៃបុណ្យ ចូលឆ្នាំចិន។ ប្រតិទិននេះ ក៏ត្រូវបានប្រើនៅក្នុងប្រទេស ដែលយល់ព្រមទទួល ឬក៏បានទទួលឥទ្ធិពលពីវប្បធម៌ នៃជនជាតិហាន (ជាពិសេស ប្រជាជនតៃវ៉ាន់, ជនជាតិកូរ៉េ, ជនជាតិជប៉ុន និងជនជាតិយួន) ហើយប្រហែលជាមាន ពូជពង្សដ៏សមញ្ញមួយ ជាមួយនឹងពិធីបុណ្យចូលឆ្នាំ ស្រដៀងគ្នាដែរ នៅក្រៅតំបន់អាស៊ីខាងកើត (ដូចជា ប្រទេសអ៊ីរ៉ង់ និងក្នុងប្រវត្តិសាស្ត្រនៃទឹកដីនៃប៊ុលកា)។
នៅក្នុងប្រតិទិនគ្រីកូរី (ប្រតិទិនដែលប្រើក្នុង ប្រទេសកម្ពុជាយើង និងនៅប្រទេសមួយចំនួនធំទៀត) បុណ្យចូលឆ្នាំចិនស្ថិតនៅថ្ងៃខុសៗគ្នា រៀងរាល់ឆ្នាំ គឺនៅចន្លោះថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ។ នេះមានន័យថា ជានិច្ចកាល ថ្ងៃបុណ្យស្ថិតនៅថ្ងៃទីពីរកើត (កំរនឹងថ្ងៃទីបីណាស់) បន្ទាប់ពីថ្ងៃដែលខ្លីជាងគេប្រចាំឆ្នាំ។ នៅក្នុងវប្បធម៌ប្រពៃណីចិន លីចុនគឺជាពេលវេលា សម្រាប់ព្រះអាទិត្យចាប់ផ្ដើមនិទាឃរដូវ ដែលកើតឡើងនៅថ្ងៃទី៤ ខែកុម្ភៈ។
គេពុំអាចបញ្ជាក់បានច្បាស់ថា ការចាប់ផ្ដើមនៃបុណ្យចូលឆ្នាំ ត្រូវបានប្រារព្ធធ្វើឡើងនៅ មុនសម័យរាជវង្សជីន បានឡើយ។ តាមទំនៀមទំលាប់ គេនិយាយថា បុណ្យចូលឆ្នាំ បានចាប់ផ្ដើមនៅមួយខែ ក្នុងរាជវង្សសៃ ១២ខែក្នុងរាជវង្សសាង និង១១ខែ ក្នុងរាជវង្សស៊ូ។ តែយ៉ាងណាក៏ដោយ មានឯកសារបានបង្ហាញថា រាជវង្សស៊ូ បានចាប់ផ្ដើមឆ្នាំ ក្នុងរយៈពេល១ខែ។ អធិមាស ធ្លាប់បានធ្វើឲ្យប្រតិទិនច័ន្ទគតិ កើតឡើងដំណាលគ្នា ជាមួយប្រតិទិនសុរិយគតិ ដែលបានបន្ថែម១២ខែ ក្រោយសម័យទាំងពីរ គឺសម័យរាជវង្សសាង និងរាជវង្សស៊ូ។ ព្រះចៅអធិរាជចិនដំបូង ព្រះអង្គជីស៊ីហ៊ាង បានផ្លាស់ប្ដូរ ការចាប់ផ្ដើមនៃឆ្នាំ ទៅខែទី១០ ក្នុងឆ្នាំ២២១ មុនគ.ស. ហើយក៏បានផ្លាស់ប្ដូរទីតាំងនៃ អធិមាស ទៅ៩ខែមុនវិញ។ ទោះជា ឆ្នាំថ្មី ត្រូវបានប្រារព្ធឡើង នៅដើមខែ១០ ឬខែ១ ឬ ក្នុងពេលទាំងពីរក៏ដោយ ក៏គ្មាននរណាអាច ដឹងច្បាស់លាស់បានទេ។ នៅក្នុងឆ្នាំ ១០៤ មុនគ.ស. ព្រះចៅអធិរាជ វូ នាសម័យរាជវង្សហាន បានចាត់ទុក ខែមួយ គឺជាការចាប់ផ្ដើមនៃឆ្នាំ ដែលជាទីតាំងនៃពេលវេលា។
យោងទៅតាម រឿងនិទាន និងរឿងព្រេង ការចាប់ផ្ដើមនៃពិធីបុណ្យចូលឆ្នាំចិន បានផ្ដើមឡើងជាមួយការវាយប្រយុទ្ធ ប្រឆាំងជាមួយ សត្វក្នុងទេវកថា មានឈ្មោះថា នៀន មានន័យថាឆ្នាំ ជាភាសាចិន។ នៅថ្ងៃទីមួយ ក្នុងឆ្នាំថ្មី នៀនបានមកកាប់សំលាប់ពួកបសុសត្វ សូម្បីតែអ្នកភូមិក៏ដោយ ជាពិសេសគឺពួកក្មេងៗ។ ដើម្បីការពារខ្លួន ពួកអ្នកភូមិ បានដាក់ចំណីអាហារ នៅមុខផ្ទះរបស់ពួកគេជា រៀងរាល់ដើមឆ្នាំ។ គេមានជំនឿថា បន្ទាប់ពីនៀន បានស៊ីចំណីអាហារ ដែលពួកគេដាក់ឲ្យរួចហើយ វានឹងមិនធ្វើបាប កាប់សម្លាប់ប្រជាជនទៀតទេ។ គ្រាមួយ អ្នកភូមិបានឃើញនៀន មានភាពភ័យខ្លាច ជាមួយនឹងក្មេងៗ ដែលស្លៀកពាក់ពណ៌ក្រហម។ រួចហើយ អ្នកភូមិក៏នាំគ្នាយល់ថា នៀន ខ្លាចពណ៌ក្រហម។ ហេតុនេះហើយ នៅពេលដែលឆ្នាំថ្មីមកដល់ អ្នកភូមិនាំគ្នា បំពាក់គោមពណ៌ក្រហម និងបិទក្រដាសពណ៌ក្រហម នៅតាមទ្វារ និងបង្អួចផ្ទះរៀងៗខ្លួន។ អ្នកភូមិ ក៏បានប្រើផាវ ដើម្បីបណ្ដេញ នៀន ឲ្យទៅឆ្ងាយផងដែរ។ បន្ទាប់ពីពេលនោះមក នៀន ពុំបានមកក្នុងភូមិម្ដងទៀតឡើយ។ នៅចុងក្រោយ ហុងជុនឡាវស៊ូ ជាព្រះសង្ឃសាសនាតាវបុរាណម្នាក់ បានចាប់សត្វ នៀន នោះ។ សត្វ នៀន ក៏ខ្លាចទៅជា យានជំនិះ របស់ព្រះសង្ឃហុងជុនឡាវស៊ូទៅ៕
មតិយោបល់