យោងតាមសារព័ត៌មានអេស្ប៉ាញ ដែលចុះផ្សាយនៅពេលថ្មីៗនេះ បានឲ្យដឹងថាខ្សែប្រយុទ្ធ សញ្ជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានចេញមុខច្រានព័ត៌មានចចាមអារាម ថា រូបនលោកនឹងចាកចេញពី Bacelona នៅរដូវកាលនេះ បើសិនជាមិនបន្ថែមប្រាក់ឲ្យនោះ ។
ដោយឡែកព័ត៌មានផ្សេងៗទៀតបានចុះផ្សាយថា កីឡាករវ័យ ២៦ ឆ្នាំរូបនេះ នឹងចាកចេញពីពហុកីឡដ្ឋាន Camp Nou នៅរដូវកាលនេះ ដោយសារតែ ក្លិបមេឃខៀវបានត្រៀមទឹកប្រាក់មហាសាល សម្រាប់គាត់។
ជាមួយនឹងពាក្យចចាមអារាមដែលគ្មានការពិតនេះ កីឡាករ Lionel Messi បានដាច់អហិង្កា ថា គាត់គ្មានបំណងចាកចេញទៅណានោះទេ ពោលគឺ ចង់បញ្ចប់អាជីពជាមួយនឹង អ្នកមានបុណ្យ FC Bacelona ។
គួរបញ្ជាក់ផងដែរថា នៅរដូវកាលថ្មី ក្នុងក្របខណ្ឌ La Liga នេះ កីឡាករ Lionel Messi ស៊ុតបាន ២៨ គ្រាប់ ដោយបូករួមទាំង គ្រាប់បាល់ ហ៊ែកទ្រីក ខណៈលុត Osasuna ៧-០ នោះ ៕
មតិយោបល់