ព័ត៌មានជាតិ

Rivaldo បញ្ចប់អាជីពបាល់ទាត់នៅអាយុ ៤១ ឆ្នាំ​

ប្រេស៊ីល៖អតីតខ្សែបម្រើរបស់ ប្រេស៊ីល និងក្រុម Bacelona កីឡាករ Rivaldo បាន​និយាយលាគ្នា ​បន្ទាប់ពី​លេង​លើវាលស្មៅ ក្នុងពិភពកីឡាបាល់ទាត់អស់រយៈពេល ២៤ ឆ្នាំ ។​
Rivaldo ​
កាលពីថ្ងៃទី ១៥ ខែ មិនា កន្លងទៅនេះ កីឡាករ បាននិយាយអំពី​ជម្រៅដួងចិត្តរបស់ខ្លួន ថា “ខ្ញុំអរគុណ​ដល់គ្រួសារ និង ​អ្នក​ទាំងអស់គ្នា​ដែលតែងតែគាំទ្រ​ខ្ញុំកន្លងមក ជាពិសេស​នោះ គឺ​ការ​លេង​ក្នុងអាជីពបាល់ទាត់រយៈពេល ២៤ ឆ្នាំកន្លងមក ។ ម្យ៉ាងវិញទៀត ដល់ពេលដែលខ្ញុំត្រូវបញ្ចប់អាជីពបាល់ទាត់ហើយ ​។ បាល់ទាត់គឺជា​អព្ភូតហេតុ​​ដ៏អសា្ចរ្យមួយក្នុងជីវិត ព្រោះថាខ្លួនកើតក្នុង​គ្រួសារក្រីក្រ ​ដោយបានផ្លាស់ប្តូរជីវភាពខ្លួនទាំងស្រុង” ។ នេះបើតាមសម្តី Rivaldo បានប្រាប់ដល់ ESPN ។​

កីឡាករ Rivaldo ត្រូវបានគេចាត់ទុកថាជា​កីឡាករមួយរូប ដ៏អស្ចារ្យរបស់ប្រេស៊ីលផងដែរ​។ ភាពជោគជ័យបំផុតរបស់គាត់ គឺ​លេង​ឲ្យ Bacelona រយៈពេល ៥ ឆ្នាំ ដោយជួយ​ឲ្យក្រុមនេះ ឈ្នះ ពានរង្វាន់ ២ ក្នុងនោះពានរង្វាន់ La Liga championship និង King’s Cup នៅឆ្នាំ ១៩៩៨ ។ ក្រៅពីនេះបានជួយ​ឲ្យជាតិខ្លួនឈ្នះពានរង្វាន់ ​បាល់ទាត់ពិភពលោកនៅឆ្នាំ ២០០២ ផងដែរ​។​

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត Rivaldo ដែលជា​អ្នកលេងរំអួយ ​ត្រូបាន FIFA បោះឆ្នោត​ឲ្យជាប់​ជា​​អ្នកលេង​ល្អប្រចាំឆ្នាំ ក្នុងឆ្នាំ ១៩៩៩ និង ​ឈ្នះពានរង្វាន់អឺរ៉ុប European Golden Ball ផងដែរ​ ក្នុងឆ្នាំដដែល​។​
សូមបញ្ជាក់ផងដែរថា ការបញ្ចប់អាជីពរបស់ Rivaldo គឺធ្វើឡើងនៅក្លិប Mogi Mirim ក្នុងក្របខណ្ឌ Serie C របស់ប្រេស៊ីលក្នុងឆ្នាំ ២០១៤ នេះ ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់