វិស័យ សិល្បៈខ្មែរកាន់តែដុសដាលទៅមុខជាលំដាប់ ជាពិសេសនោះគឺ ការផ្តោតអារម្មណ៍ទៅលើការផលិតបទចម្រៀង ដែលជាស្នាដៃរបស់កូនខ្មែរ ។ ក្រៅពីផលិតកម្មធំៗ នៅកម្ពុជា ផលិតបទផ្ទាល់ខ្លួនដែលជាស្នាដៃកូនខ្មែរ ក្នុងនោះ ក៏មានយុវជនរបស់ខ្លួន ដែលជាអ្នកស្នេហាវិស័យសិល្បៈក៏ចាប់អារម្មណ៍ លើការផលិតបទចម្រៀង ដែលជាស្នាដៃខ្លួនផងដែរ ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ បទចម្រៀង មួយបទ ក្រោមចំណងជើងថា “អូនអ៊ូក” ដែលច្រៀង និងនិពន្ធដោយ Seyha ha កំពុងទទួលបានការចាប់អារម្មណ៍ លើបណ្តាញសង្គមហ្វេសប៊ុក ដោយអ្នកងប់លេងបណ្តាញមួយនេះ កំពុងចែករំលែក ឲ្យគ្នា ពីមួយទៅមួយ ។
បទភ្លេង ដែលផលិតដោយ យុវជន ឈ្មោះ Seyha ha ពិតជាពិរោះខ្លាំងណាស់ ខណៈដែលទំនុកច្រៀង បែបកំប្លែង តែមានអត្ថន័យស្តាប់ទៅពិតជាមានអារម្មណ៍ មោទនភាពមែន ព្រោះថា វាជាស្នាដៃកូនខ្មែរ ។
តែទោះជាយ៉ាងណាគេហទំព័រដំណឹង សូមធ្វើការគាំទ្រពេញទំហឹង ជាមួយនឹង យុវជន ដែលមានគោលបំណងចង់ផលិតបទ ដែលជាស្នាដៃកូនខ្មែរ និងក៏សូមសរសើរដល់ ប្អូន Seyha ha សូមឲ្យប្អូន បន្តការផលិត បទជាស្នាដៃកូនខ្មែរបន្តទៀត ដើម្បី ឲ្យខ្មែរ រះលើផែនដីថ្មី នៃផ្នែកឧស្សាហកម្មកម្សាន្តនេះ៕
ស្តាប់បទ អូនអ៊ូក ដូចខាងក្រោមនេះ៖
មតិយោបល់