ប៉ុន្មានថ្ងៃនេះ មានសេចក្ដីរាយការណ៍មកថា ក្រុមហ៊ុនចិន Huawei មានគ្រោងបង្កើតស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធដំណើរការពីរ គឺ Android និង Windows Phone សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយព័ត៌មានត្រូវបានគេបញ្ជាក់ថា ជាសំដីរបស់លោក Shao Yang ប្រធានទីផ្សារ ហើយនឹងចេញនៅត្រីមាសទី២។
ដោយឡែកនៅពេលនេះ ក្រុមហ៊ុន Huawei បានចេញសេចក្ដីប្រកាសជាផ្លូវការមួយថា ក្រុមហ៊ុនមិនមានគ្រោងបង្កើតស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធដំណើរការពីរ ដូចពាក្យចចាមអារ៉ាមនោះទេ។ នៅក្នុងសេចក្ដីប្រកាសនោះ Huawei បានសង្កត់ធ្ងន់ថា ខ្លួនផ្ដោតសំខាន់តែលើ Android មួយប៉ុណ្ណោះ។
ក្រុមហ៊ុន Huawei ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ខ្លួននៅតែមានគម្រោងបង្កើតស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធដំណើរការ Windows Phone ប៉ុន្តែមិនមែនពេលនេះនោះទេ។
គួរបញ្ជាក់ផងដែរថា Huawei ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំមួយរបស់ចិន ដែលបច្ចុប្បន្នកំពុងតែដណ្ដើមទីផ្សារជាមួយនឹង Samsung និងក្រុមហ៊ុនផ្សេងទៀត៕
មតិយោបល់