ព័ត៌មានជាតិ

Ibrahimovic អ្នកគាំទ្រ​ក្លិប Lorient រត់ទាំងបំពានមកអោប (Video Inside)

ក្រុម​អ្នកគាំទ្រវ័យក្មេង​ បានរត់ចូលទីលាន ក្លិប Lorient ទាំងបំពាន ដ្បើធ្វើយ៉ាងណា បានអោប​តារាបាល់ទាត់ក្នុងដួងចិត្តរបស់គេ សញ្ជាតិ​ស៊ុយអ៊ែតនោះ​។​

ស្ថានភាពនេះបានកើតឡើងបន្ទាប់ពី ការប្រកួតរវាងក្លិប Lorient និង PSG ក្នុងក្របខណ្ឌ Liague 1 របស់បារាំង កាលពីរាត្រីយប់មិញនេះ ដោយ PSG ឈ្នះក្នុង​លទ្ធផល ១-០ ។ បន្ទាប់ពីអាជ្ញាកណ្តាល ផ្លុំកញ្ជែរបញ្ចប់ការប្រកួត ក្រុម​អ្នកគាំទ្រ​វ័យក្មេង បានរត់ទាំងបំពាន បើទោះបីមានការហាមប្រាមពីក្រុមសន្ថិសុខក៏ដោយនោះ ។​

នេះគឺជាសំណាងរបស់ កីឡាករ Ibrahimovic ដែលក្រុមគាំទ្រគូប្រជែង រត់មក អោប និងគាំទ្រ ខ្លួនយ៉ាងនេះ ដែលជាការប្រកួតក្រៅទឹកដី មិនធ្លាប់មានពីមុនមក ៕
ទស្សនាវិដេអូឃ្លិបដូចខាង​ក្រោមនេះ៖

2014-03-22_113718

មតិយោបល់