ព័ត៌មានជាតិ

Cesc Fabregas ៖កីឡាករ Eden Hazard ជា​ Messi របស់យើង​

កីឡាករ Cesc Fabregas បានជឿជាក់ថា កីឡាករ Eden Hazard នឹង​ដើរតួលេង​​សម្រាប់ក្រុមតោខៀវ ដូច​ទៅនឹង​អតីតមិត្តរួមក្រុម Lionel Messi របស់ Barcelona ។​
កីឡាករ Cesc Fabregas បានត្រឡប់ទៅលេង​នៅ​អង់គ្លេសវិញ បន្ទាប់ពីលេងនៅ Barcelona រយៈពេល ៣ ឆ្នាំ ​ ។ចូលរួមលេង​ឲ្យក្លិបតោខៀវ កីឡាករ Cesc Fabregas ​ត្រូវបានទិញក្នុងតម្លៃ ៣៣ លាន​ផោន ប្រហែល ៥៣ លានដុល្លារ អាមេរិក ដោយធ្វើឲ្យពហុកីឡដ្ឋាន Stamford Bridge កក្រើកសារជាថ្មី ។​
Eden Hazard
ដោយសារតែមានលក្ខណៈពិសេស​នៅក្រុមថ្មីរបស់ខ្លួន ៧ ប្រកួតបានធ្វើឲ្យតោខៀវ ​ឡើងកប់តារាង ក្នុងក្របខណ្ឌ Premier League ហើយក្នុងនោះ Cesc Fabregas ​មានទំនុកចិត្តជឿជាក់ថា Hazard ជាគន្លឹះដ៏សំខាន់ ​​សម្រាប់ដណ្តើមពានរង្វាន់នៅរដូវកាលនេះ​។​

ថ្លែងទៅកាន់​អ្នកសារព័ត៌មាន Cesc Fabregas បាននិយាយថា “យើងមានក្រុមវ័យក្មេង តែ​យើងមាន​ភាពវិជ្ជមាន​នាងពេលអនាគត់ ហើយចំណុចដ៏ល្អនោះគឺ Hazard លេង​ស៊ីសង្វាក់ជាមួយនឹង​ខ្សែបម្រើ និងជា​ជាខ្សែប្រយុទ្ធ របស់យើង គាត់គឺជា Missi នៅតោខៀវ ” ៕​

មតិយោបល់