ភ្នំពេញៈ បុរសម្នាក់ជាអ្នកលេងភ្លេងនៅហាងមួយកន្លែង បន្ទាប់ពីចេញមកផ្ទះវិញ ជិះម៉ូតូបានបន្តិចក៏ស្រវឹងហើយងងុយដេក ក៏បានឈប់ដាក់ម៉ូតូនៅជិតខ្លួន ហើយដេកនៅលើបង់ខាងមុខផ្ទះគេ ត្រូវបានជនសង្ស័យធ្វើសកម្មភាពលូកកាបូបយកទូរសព្ទបានសម្រេចតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចផ្លូវ៤៣០ សង្កាត់ ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេបុរសម្នាក់ជាអ្នកលេងភ្លេងនៅហាងផឹកស៊ីមួយកន្លែង ដល់ពេលចប់ម៉ោងធ្វើការក៏ស្រវឹងហើយងងុយគេងផងនោះ បានជិះម៉ូតូបានពាក់កណ្តាលផ្លូវក៏ឈប់ម៉ូតូហើយទៅដេកនៅលើបង់ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមិនចាំម៉ាកមួយគ្រឿងក៏ឈប់ហើយឃើញឱកាសល្អក៏លូកកាបូបដៃជនរងគ្រោះយកទូរសព្ទSamsungបានសម្រេចមួយគ្រឿង ហើយបម្រុងនឹងរត់គេចត្រូវបានសមត្ថកិច្ចល្បាតឃើញឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលទួលទំពូងទី១ ។
ជនសង្ស័យមានឈ្មោះ កែវ ពិទូ អាយុ១៩ ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏ដាស់ជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលទំពូងទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនិងដាក់ទោសទៅតាមនិតិវិធីច្បាប់ ៕
មតិយោបល់