ព័ត៌មានជាតិ

អួតខ្លួន​ថា​ជា​ប៉ូលីស​ជាន់ខ្ពស់ គ្រាន់​តែ​រថយន្ត​ប៉ះ​គ្នា​បន្តិចបន្តួច​សោះ​ចុះ​មក​ច្រងេងច្រងាង​វាយ​ប៉ូលីស​ថែម​ទៀត​

រាជធានី​ភ្នំពេញ ៖ រថយន្ត រ៉េវ​ហ្វ័​រ មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​វៀតណាម​រួម​ដំណើរ​ជាមួយ​បុរស​ចំនួន​៣​នាក់​ទៀត​ស្រវឹងស្រា បាន​ធ្វើដំណើរ​មក​ដល់​ចំណុច​ផ្លូវ​កែង​ក៏​មាន​រថយន្តហ្វត មួយ​បើ​កមក​ប៉ះ​ចំ​ពី​ជំ​ហៀ​ង​ខាងឆ្វេង​រថយន្ត​រ៉េវ​ហ្វ័​រ ហើយ​ក៏​ផ្ទុះ​ហិង្សា​មួយ​កើតឡើង​។​
​ករណី​គ្រោះថ្នាក់​ចរាចរ​បន្តិចបន្តួច​នេះ​បាន​កើតឡើង​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃទី​២៤​ខែ​មីនា ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​វត្ត​ដំ​ដែក ផ្លូវ​លេខ​៤៧​កែង​ផ្លូវ​លេខ​៨៤ ស្ថិតនៅ​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​បានអោយដឹងថា គេ​បាន​ឃើញ​រថយន្ត រ៉េវ​ហ្វ័​រមួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-7186 បើកបរ​ដោយ​បុរស​ជនជាតិ​វៀតណាម និង​រួម​ដំណើរ​ដោយ​បុរស​ចំនួន​៣​នាក់​ទៀត សុទ្ធតែ​ស្រវឹង​ជោក បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៤៧​ក្នុងទិសដៅ ពី​កើត​ទៅ​លិច ពេលនោះ​ក៏​មាន​រថយន្ត​ម៉ាក​ហ្វ​ត ពណ៌​ស ពាក់​ស្លាក​លេខ អង្គការ O1-7325 បើក​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង តាម​បណ្ដោយ​ផ្លូវ​លេខ​៨៤ ស្រាប់តែ​មក​ដល់​ចំណុច​មុខ​វត្ត​ដំ​ដែក ជា​ផ្លូវកែង​រថយន្តហ្វត ក៏​ប៉ះ​គ្នា​ចំហៀង ខាងឆ្វេង​ជាមួយ​រថយន្ត​រ៉េវ​ហ្វ័​រ​។​
​បន្ទាប់​ពី​ប៉ះ​គ្នា​រថយន្ត​ម៉ាក រ៉េវ​ហ្វ័​រ ព្យាយាម​បើក​រត់គេច ហើយ​ត្រូវ​បាន​រថយន្ត ហ្វ​ត បើក​ដេញ​តាម​ពីក្រោយ រហូត​ដល់​ចំណុច​ជិត​សណ្ឋាគារ សាន់វេ ម្តុំ​វត្តភ្នំ នៅពេលនោះ​អ្នកជិះរថយន្ត រ៉េវ​ហ្វ័​រ បាន​ចុះ មក​ក្របួច កអាវ អ្នកជិះរថយន្ត ហ្វ​ត និង​បាន​វាយ​ប៉ូលីស ដោយ​ចាប់ទាញ​ឯកសារ​ប៉ូលីស​ខ្ទេចខ្ទី​អស់ ដោយ​គេ​បាន​អួតខ្លួន​ថា គេ​ជា​មន្ត្រី​ប៉ូលីស​ជាន់ខ្ពស់​ម្នាក់​។​
​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ​បាន នាំគ្នា​និយាយ​រិះគន់​ទៅ​លើ​បុរស​ដែល​មាន​កាយវិការ ច្រងេងច្រងាង​ថា ប្រសិន​បើ​ថា​ខ្លួន​ជា​ប៉ូលីស​ជាន់ខ្ពស់​ហើយ ម្តេច​មិន​គោរព​ច្បាប់ ហើយ​បែរជា​បំពាន​ច្បាប់​ទៅវិញ ?
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​នៅ​តែ​ធ្វើការ​វាស់វែង​និង​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​រង់ចាំ​ធ្វើ​ការដោះស្រាយ​៕
2014-03-25_103736

2014-03-25_103704

មតិយោបល់