ព័ត៌មានជាតិ

បាតុកម្ម​នៅអេ​ស្ប៉ាញ​របួស​១០១ នាក់​ (Video Inside)

កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ក្នុង​ទីក្រុង រៀល​ម៉ា​ទ្រី​ត ប្រទេស​អេ​ស្ប៉ាញ​មាន បាតុកម្ម​ប្រឆាំង​គោលនយោបាយ​ព្យួរ ក្រពះ​របស់​រដ្ឋាភិបាល​ប្រែ​ក្លាយទៅជា អំពើហិង្សា​បណ្ដាលឱ្យមាន​មនុស្ស​១០១ នាក់​រងរបួស ។

​សារព័ត៌មាន CNN បាន​ផ្សព្វផ្សាយ ថា ពាក់ព័ន្ធ​ករណី​ខាងលើ ប៉ូលិស​បាន ឃាត់ខ្លួន​បាតុករ​ជ្រុលនិយម​២៤​នាក់ ។ ក្នុងចំណោម​អ្នក​រង​របួស​មាន​បុគ្គលិក មន្ដ្រីរាជការ ប៉ូលិស​ដល់​ទៅ​៦៧​នាក់ ។
​បាតុករ​២១​នាក់​ដែល​ចាប់ខ្លួន មាន ៣​នាក់​ស្ថិតក្នុង​វ័យ​អនីតិជន ហើយ​អ្នក ដែល​ចាប់ខ្លួន​នោះ​អាច​ប្រឈម​នឹង​ការ ជាប់ពន្ធនាគារ​ដោយ​រង​ការចោទប្រកាន់ ពី​បទ​វាយប្រហារ​ទៅលើ​ប៉ូលិស ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​ប្រទេស អេ​ស្ប៉ាញ ចំនួន​ពលរដ្ឋ​ដែល​គ្មាន​ការងារ ធ្វើ​មាន​រហូត​ដល់​២៦​ភាគរយ ស្មើនឹង ៥,៦​លាន​នាក់ ។ ជា​រៀងរាល់ឆ្នាំ​បាតុករ មកពី​៦​តំបន់​ផ្សេងគ្នា​បាននាំគ្នា​ដង្ហែ​ក្បួន នៅ​ទីក្រុង​សំខាន់ៗ​របស់អេ​ស្ប៉ាញ​ដើម្បី ទាក់ទាញ​ការចាប់អារម្មណ៍​ពី​មតិ សាធារណៈ ។
​កន្លងមក​នៅ​ទីក្រុង​រៀល​ម៉ា​ទ្រី​ត​មាន បាតុកម្ម​កើតឡើង​រាប់រយ​លើក ក្នុងនោះ សូម្បី​តែ​ក្រុម​គ្រូពេទ្យ ក្រុម​គ្រូបង្រៀន ក៏ នាំគ្នា​ដង្ហែ​ក្បួន​បាតុកម្ម​ប្រឆាំង​នឹង​គោល នយោបាយ​កាត់​បន្ថយ​ការចំណាយ​របស់ រដ្ឋ​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព រស់នៅ​ក៏ដូចជា​ការងារ​របស់​ពលរដ្ឋ​៕​
article-2587089-1C80A80E00000578-744_634x365
ទស្សនាវីដេអូឃ្លិប វាយ​​បាតុករដូចខាង​ក្រោមនេះ៖

មតិយោបល់