ព័ត៌មានជាតិ

Update៖ ខ្លាំងប៉ះខ្លាំង! ប៉ះគ្នាហើយម្ខាងបើករត់គេចបាត់ រីឯម្ខាងទៀតគេចបុកបង្គោលភ្លើងទ្រូងផ្លូវ

ភ្នំពេញ: កាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ រថយន្តហ៊ីយ៉ាន់ដាយដឹកចំណីសត្វគេចរថយន្តដឹកដីឡើងទ្រូងផ្លូវ បុកបង្គោលដួលមួយដើមរថយន្តខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះចំណុចខាងកើតវត្តអង្គក្រពើក្នុងភូមិកប់ស្រូវធំ សង្កាត់ គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពត 3A-0400 បើកដោយឈ្មោះ ម៉ៅ បួយ ភេទប្រុស មុខរបរបើកថយន្តដឹកចំណីសត្វ ស្នាក់នៅភូមិស្អាង ឃុំកណ្តាល ស្រុកស្អាង ខេត្តកណ្ដាល។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើ បានបើកតាមបណ្តោយមហាវិថីឈ្នះឈ្នះ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកដីមួយគ្រឿង មិនចាំម៉ាកបើកស្របទិសគ្នាពីក្រោយ ហើយវ៉ាស្តាំក្នុងល្បឿនលឿន បណ្តាលឲ្យប៉ះកញ្ចក់រថយន្តដឹកចំណីសត្វពីខាងស្តាំរថយន្តដឹកចំណីសត្វ ក៏បានគេចជ្រុលឡើងខឿនទ្រូវផ្លូវបុកបង្គោលភ្លើង បណ្តាលដួលរាបដល់ដីរថយន្តខូចខាតយ៉ាងដំណំ។ ប្រភពបន្តថារថយន្តនេះធ្វើដំណើរចេញពីខេត្តតាកែវ ដើម្បីទៅដឹកចំណីសត្វនៅព្រែកព្នៅ តែមិនទាន់ដល់កន្លែងដឹកចំណីសត្វផងក៏ជួបគ្រោះថ្នាក់បែបនេះតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែងយករថយន្ត និងអ្នកបើករថយន្តទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

មតិយោបល់