ព័ត៌មានជាតិ

Amir Khan ៖ ការប្រកួត​ជាមួយនឹង កីឡាករ Luis Collazo ជាសញ្ញាគំរាមកំហែងដល់ Floyd Mayweather

អ្នកប្រដាល់ Amir Khan នឹង​ត្រូវ​ឡើង​សង្វៀនប្រកួត​ជាមួយនឹង កីឡាករ Luis Collazo ​នៅ ថ្ងៃទី ៣ ខែ ឧសភា ខាងមុខនេះ ។​
នេះវានឹងក្លាយជាការប្រយុទ្ធលើកដំបូង ចាប់តាំងពី ​ក្រាញននៀល​យកឈ្នះ កីឡាករ​ជើងចាស់ Julio Diaz នៅ Sheffield កាលពីខែ មេសា ឆ្នាំទៅ​។​
ក្នុងការប្រកួតលើកនេះ Amir Khan សង្ឈឹមថា អាចនឹង​ឈ្នះកីឡាករ វ័យ ៣២ ឆ្នាំ Collazo ​ដែលជាចំណុចជំរុញ ឲ្យគាត់ខិតជិត ដល់ការគំរាមកំហែង ប្រកួតជាមួយនឹង កីឡាករ Floyd Mayweather ។​

សម្រាប់ប្រវត្តិប្រកួតរបស់ កីឡាករ Luis Collazo ​គឺប្រកួត ៣៩ ដង ​ឈ្នះ ៣៥ និង ចាញ់ ៤ ដង មិនមានប្រវត្តិស្មើឡើយ និងប្រកួតចុងក្រោយឈ្នះកីឡាករជើងចាស់ Victor Ortiz ​កាលពីថ្ងៃទី ២៩ ខែ មករាកន្លងទៅ ។​
ដោយឡែកប្រវត្តិប្រកួតប្រភេទទម្ងន់ស្រាលដូចគ្នានេះដែរ សម្រាប់ Amir Khan គឺ ៣១ ប្រកួត ឈ្នះ ២៨ ចាញ់ ៣ ដង មិនធ្លាប់មានប្រវត្តិស្មើ។​

Amir Khan បាននិយាយប្រាប់អ្នកសារព័ត៌មាន​ឲ្យដឹងថា “វានឹងក្លាយជាការប្រកួត​លើកដំបូងរបស់ខ្ញុំនៅប្រភេទទម្ងន់ 147 Ib ប្រហែល និង ទម្ងន់ ៦៧ គីឡូក្រាម និងជាពេសវេលា​ដែលរងចាំជាយូរណាស់មកហើយ​” ។​កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានបន្តទៀតថា ការប្រយុទ្ធនេះវាអាចនឹងខិតជិត ដល់ការគំរាមកំហែងសម្រាប់ Floyd Mayweather សម្រាប់ការប្រយុទ្ធ នាពេលអនាគត់​៕​
p62-steve-bunce
Amir Khan និង Floyd Mayweather
luis-collazo
កីឡាករ Luis Collazo

មតិយោបល់