ព្រៃវែងៈ មានករណីបុរសម្នាក់ ទៅឆក់ត្រី បែរជាឆក់ខ្លួនឯងដួលផ្កាប់មុខស្លាប់ កាលពីវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។
ជនរងគ្រោះមានឈ្មោះ ញ៉ិល អឿន ភេទប្រុស អាយុ៤៣ឆ្នាំ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យសពបានឲ្យដឹងថា សពជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ពិតប្រាកដមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់