ព័ត៌មានជាតិ

កងកម្លាំង​រាជអាវុធហត្ថ​ខណ្ឌចំការមន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​រកឃើញ​ថ្នាំញៀន​១​កញ្ចប់​

ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចម្ការមន​ឃាត់ខ្លួន​ពាក់ព័ន្ធ​និង​ការប្រើប្រាស់ និង​ការ​ចែកចាយ​គ្រឿងញៀន នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៩៩ ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចម្ការមន កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃទី​២៥​ខែ​មិនា​ឆ្នាំ​២០១៤​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ជនសង្ស័យ​ទី​១​ឈ្មោះ មូន វិបុល ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​មុខរបរ​ជាងផ្សារដែក មាន​ទីលំនៅ​ផ្ទះ​លេខ​៥៤ ក្រុម​១០៣ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក ទី​២​ឈ្មោះ ឈុន ម៉េង​ហៀ​ង ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​បឹងត្របែក ខណ្ឌចម្ការមន ដោយ​ដកហូត​បាន​ថ្នាំញៀន​ចំនួន​១​កញ្ចប់​និង​ម៉ូតូ​យ៉ាម៉ាហា​មី​អូ ពណ៌​ខ្មៅ​លាយ​ក្រហម អត់​ស្លាក​លេខ​មួយគ្រឿង​។​

​សមត្ថកិច្ច​បាន​ឲ្យដឹង​បន្តទៀតថា នៅវេលា​ម៉ោង​កើតហេតុ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្មាន​ស្លាក​លេខ ដោយ​មាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​បាន​ឃាត់​ឆែកឆេរ​រកឃើញ​ថ្នាំ​ញៀន​ចំនួន​១​កញ្ចប់ ហើយក៏​បាន​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌចម្ការមន​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕
2014-03-26_101044

2014-03-26_101013

2014-03-26_100940

មតិយោបល់