ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសារតែយុវជនមួយក្រុម ព្រួតគ្នាវវាយពេលដែលកំពុងរាំលេងនៅក្នុងកម្មវិធីមង្គលការមួយកន្លែង កាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៤ ស្ថិតនៅក្នុង ក្រុម៤ ភូមិទ្រា ៤សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវគេវាយបណ្តាលឲ្យរងរបួសធ្ងន់ខាងលើមានឈ្មោះ ចែម ចន្ទ័រិន ភេទប្រុស អាយុ ២៤ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅកន្លែង កើតហេតុខាងលើ មានស្រុក កំណើត នៅឃុំមិនជ័យ ស្រុករំដួល ខេត្ត ស្វាយរៀង ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលមានរឿងខាងលើនេះ គឺជនរងគ្រោះបាន មកពីញាំការគេ ហើយក៏បានចូលរាំធុងបាស លេង ស្រាប់ពេលនោះក៏មានយុវជនចំនួន០៨នាក់ ជាជាងឈើ បានផឹកស៊ីនៅ ជិតហ្នឹងដែរ ហើយក៏បាន មករាំធុងបាស លេងដែរ។ខណៈ នោះគេឃើញជនរងគ្រោះ ដើរមកយកម៉ូតូ ហើយក៏ត្រូវបានយុវជន៨នាក់ខាងលើក៏បានយកឈើជ្រុងនិងដុំអិត ទៅវាយលើ ជនរងគ្រោះបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេដឹកតាមម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតភ្លាមៗ ហើយចំណែកជនបង្កខាងលើក៏បានព្យាយាមរត់គេចខ្លួនតែដោយមានការចុះមកអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខណ្ឌនិងក្រុងក៏បានឃាត់ខ្លួនយុវជន៨នាក់ខាងលើភ្លាមៗតែម្តង ។ជនបង្កខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញានៅឡើយទេ ។ បន្ទាប់ពីកើតហេតុកម្លាំងកងរាជអាវុធហត្ថក្រុងបានឃាត់ខ្លួនយុវជន៨នាក់ខាងលើមកធ្វើការសាសួរនៅកងរាជ អាវុធហត្ថក្រុង ដើម្បីសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់