ព័ត៌មានជាតិ

David Beckham មិនតូច​មិនធំតែមាំទាំ ស្ថិតនៅក្នុងក្រសែភ្នែក​​តារាម៉ូដែល​អាមេរិក Brittney Palmer

តារាម៉ូដែលដ៏សិចស៊ី នាង Brittney Palmer បានបង្ហើប​ឲ្យដឹងថា អតីត​​ប្រធានក្រុម​អង់គ្លេស ​គឺជា​បុរសម្នាក់គត់ ដែល​មានរាងកាយដ៏ស្រស់សង្ហារ ស្ថិតក្នុងក្រសែភ្នែករបស់នាង ។​

នៅក្នុងបទសំភាស ​ជាមួយនឹង Fitness Gurls Magazine តារាម៉ូដែលអាមេរិកាំង Brittney Palmer បាន​ធ្វើការ​សរសើរដល់ អតីត​ប្រធានក្រុម​អង់គ្លេស កីឡាករ David Beckham ។ មូលហេតុដែល​ធ្វើ​ឲ្យនាង​ចូលចិត្ត គឺដោយសារតែ​រាងកាយរបស់គាត់មាំទាំង និងស្រស់សង្ហារ ដោយ​មិនខ្ពស់ មិនធំ មិនស្គម និង ជាកីឡាករដែលមាន​ថាមពសលខ្លាំងក្លា​។​
Brittney Palmer មានអាយុ ២៦ ឆ្នាំ ជា​តារាម៉ូដែល ដែលគេស្គាល់បំផុត តាមរយៈការផ្សព្វផ្សាយ ប្រដាល់ UFC នៅលើទឹកដី​អាមេរិក។​ នាង​គឺជាស្រីស្រស់ម្នាក់ ដែលតែងតែបង្ហាញខ្លួន ដ៏​ឆេះត្រគាល នៅលើសង្វៀនប្រកួតម្តង​ៗ​។​

នាង ក៏ត្រូវបានគេដឹងថា បានប្រឡូកចូល​វិស័យ​សិល្បៈ តាំងពីអាយុ ១៩ ឆ្នាំ ដោយរាំស្រាត​ក្នុងក្លិបរាត្រី នៅ ឡាវីហ្គា​ស ។​
ក្រោពីលើក បដា ទឹកប្រកួត និងផ្សព្វផ្សាយ នៅ UFC នាង ក៏ជា​អ្នកដែលងប់ងល់ នង កីឡាបាល់ទាត់ផងដែរ ហើយក៏ជា​​អ្នកគាំទ្រ David Beckham ដូច​គ្នា ។​

ដោយឡែកដើម្បីទទួលបានរាងស្អាត ដូពេលបច្ចុប្បន្ននេះ នាង Brittney Palmer បានបង្ហាញ​ឲ្យដឹងថា នាងតែ​តែតមរបបអាហារ ដោយធ្វើ​ឲ្យរាងស្លីម ដើមទ្រូងធំ ត្រគាក បាន ដែលជាទ្រព្យសម្បត្តិដ៏វិសេសមួយសម្រាប់នាង​៕​
David






មតិយោបល់