ព័ត៌មានជាតិ

រថយន្តមួយគ្រឿង បើកធ្លាក់ប្រឡាយក្រឡាប់ បណ្ដាលឲ្យរបួសមនុស្សជាច្រើននាក់ នៅបាត់ដំបង

បាត់ដំបង: (ព័ត៌មានបឋម) តាមសមត្ថកិច្ច បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បានក្រឡាប់ធ្លាក់ប្រឡាយ ដោយខ្លួនឯង បណ្តាលឲ្យរបួសធ្ងន់មនុស្ស ០៨នាក់ (ប្រុស០៥-ស្រី០៣) ។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ០៨ និង១៥នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែត្រលេខ ៣៦-៣៧ ស្ថិតក្នុងភូមិចម្លងលើ ឃុំតាក្រី ស្រុកកម្រៀង ខេត្តបាត់ដំបង។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះ នៅមណ្ឌលសុខភាពតាក្រី៕

មតិយោបល់