ព័ត៌មានជាតិ

កិច្ចប្រជុំ​ណែនាំ​ផ្សព្វផ្សាយ​ការងារ​អត្រានុកូលដ្ឋាន​

​នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​នា​ព្រឺ​ក​ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ​២០១៤​នេះ មាន​ធ្វើ​កិច្ចប្រជុំ​ណែនាំ ផ្សព្វផ្សាយ ការងារ​អត្រានុកូលដ្ឋាន​ជូន​ដល់​អាជ្ញាធរ​ក្រុង ស្រុក​ទទួលបន្ទុក​អត្រា​កូល​ដ្ឋា​ន នាយក​រដ្ឋបាល​ក្រុង ស្រុក មេឃុំ ចៅសង្កាត់​និង ស្មៀនឃុំ សង្កាត់ ចំនួន ២៤៩​នាក់ ក្រោម​អធិបតីភាព​ឯ​.​ឧ​ម៉ៅ វុឌ្ឍី​អភិបាលរងនៃ​គណៈ អភិបាលខេត្ត​សៀមរាប​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ឯ​.​ឧ​ម៉ៅ វុឌ្ឍី​ក៏​បាន​បញ្ជាក់​អំពី​គោល​បំណង​នៃ​ការណែនាំ​ផ្សព្វផ្សាយ លើ​ការងារ​អត្រានុកូលដ្ឋាន​នា​ថ្ងៃនេះ ក្នុង​ការឆ្លើយតប​ចំពោះ​តម្រូវការ​ជាក់ស្តែង​នៅ​មូលដ្ឋាន​ពី​សារៈប្រយោជន៍​សម្ខាន់ និង សេចក្តីត្រូវការ​បន្ទាន់​នៃ​ការងារ​អត្រានុកូលដ្ឋាន​ព្រមទាំង​ធានា​ឲ្យមាន​ទម្រង់​បែបបទ នីតិវិធី ការចុះបញ្ជី​អត្រានុកូលដ្ឋាន ឲ្យមាន​លក្ខណៈ​ឯកភាព​គ្នា​ទូទាំង​ខេត្ត​។ ឯកឧត្តម​ក៏បាន​លើកឡើង អំពី​បញ្ហា​ប្រឈម នាពេល ថ្មីៗ​នេះ ដែលមាន​លិខិត​បទដ្ឋាន​គតិយុត្ត​មួយចំនួន​ពាក់ព័ន្ធ​ការងារ​អត្រានុកូលដ្ឋាន ត្រូវបាន​ដាក់​ចេញ​ឲ្យ​អនុវត្ត រួមមាន អនុក្រិត្យ​ប្រកាស​អន្តរក្រសួង សេចក្តីណែនាំ ពិសេស ក្រមរដ្ឋប្បវេណី​ថ្មី​ដែល​ទើប​ចូល​ជា​ធរមាន​នឹង​ត្រូវ​ធ្វើ ការ ពិនិត្យ​ឡើងវិញ​សម្រាប់​ជា​មូលដ្ឋាន​អនុវត្ត​ការងារ​អត្រានុកូលដ្ឋាន និង ត្រឹមត្រូវ​តាម​គោលការណ៍​ថ្មី លើ​ការពង្រឹង​ការអនុវត្ត​ក្នុង​ការចុះបញ្ជី​អត្រានុកូលដ្ឋាន​ឲ្យមាន​ប្រសើរ និង ប្រសិទ្ធភាព ក្នុង​ការជៀសវាង​បាតុភាព​អសកម្ម​នានា កើតមានឡើង ។

ឯកឧត្តម​ម៉ៅ វុឌ្ឍី​ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ក៏​បាន​កោតសរសើរ និង វាយ តម្លៃ​ខ្ពស់​ចំពោះ​អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់ ក្នុង​ការចុះបញ្ជី​អត្រានុកូលដ្ឋាន​គ្រប់​ប្រភេទ​ជូន​ដល់​ប្រជាពលរដ្ឋ ចាប់ពី​ឆ្នាំ ២០០២ ដល់ ថ្ងៃទី​៣១ ធ្នូ​ឆ្នាំ​២០១៣ ក្នុង​ការចុះ​អត្រានុកូលដ្ឋាន​កំណើត​និង បញ្ជាក់​កំណើត មាន​ចំនួន ៩៧០​ពាន់ ១៣៥​នាក់ ស្រី ៤៩១​ពាន់​១០៥​នាក់​អាពាហ៍ពិពាហ៍ និង បញ្ជាក់​អាពាហ៍ពិពាហ៍ ៣០​ពាន់​៤៤៦​គូ​និង មរណភាព បញ្ជាក់​មរណភាព ៩​ពាន់​៤៧៩​នាក់ ស្រី ៣​ពាន់​៥១២​នាក់ ។ ការចុះបញ្ជី​អត្រានុកូលដា្ឋន​គឺជា​ការផ្តល់ នូវ​ឯកសា​រ​គត្តិយុត្តដ៏​សម្ខាន់ សម្រាប់​ប្រជាជន ដែល​ជា​ភស្តុតាង​ដ៏​មាន​តម្លៃ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​សម្រាប់ បញ្ជាក់​អត្តសញ្ញាណ ស្ថានភាព​ស៊ីវិល​របស់​ប្រជាពលរដ្ឋ នៅក្នុង​សង្គម​គ្រួសារ និង​ត្រកូល​របស់ខ្លួន​ម្នាក់ៗ ។ ឯកឧត្តម​ក៏​បាន​បន្តទៀតថា កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​នីតិកាល​ទី​៤ និង​ទី​៥ នៃ​រដ្ឋសភា បាន ចាត់ទុ​ការងារ​អត្រានុកូលដ្ឋា​ន​ជា​ការងារ​អាទិភាព​ដែល​បាន​ដាក់ឲ្យ​អនុវត្ត​នូវ​លិខិត​បទដ្ឋាន​គត្តិយុត្ត​ពាក់​ព័ន្ធ​ការងារ ស្ថិតិ និង អត្រានុកូលដ្ឋាន​ជា​បន្តបន្ទាប់ ក្រោយ​ពី​យុទ្ធនាការ នៃ​ការចុះបញ្ជី​អត្រានុកូលដ្ឋាន​ប្រកបដោយ​សុវត្ថិភាព ចីរភាព ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូ​បបាន​ទទួល​សេវា អត្រានុកូលដ្ឋាន​គ្រប់​ប្រភេទ​បង្ក​ភាពងាយស្រួល​ឆាប់រហ័ស មាន​តម្លាភាព និង គណនេយ្យភាព ។ ឯ​.​ឧ​ម៉ៅ វុឌ្ឍី​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​ជម្រុញ​ក្នុង​ការ អនុវត្ត​កម្មវិធី​នយោបាយ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដើម្បី​ជម្រុញ កំណើន ការបង្កើត​ការធានា​ផ្តល់​សេវា​ប្រសិទ្ធភាព​នៅ​កម្ពុជា ក្នុង​អភិបាលកិច្ច​ល្អ ចំពោះ​ការចុះបញ្ជី​អត្រានុកូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​។​ម្យ៉ាងទៀត​គ្រប់​ក្រុង ស្រុក ឃុំ​សង្កាត់​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​បន្ត​និរន្តភាព ក្នុង​ការអនុវត្ត​ការងារ​អត្រានុកូលដ្ឋាន​ព្រម ទាំង​កែតម្រូវ​ឡើងវិញ រាល់​កំហុសឆ្គង​កន្លង​មក ក្នុង​ការកែលម្អ​លុបបំបាត់​រាល់​ចំណុច​អសកម្ម និង អវិជ្ជមាន​ទាំងនេះ ដើម្បី​ឲ្យ​ការងារ​ស្ថិតិ និង អត្រានុកូលដ្ឋាន​ដំណើរការបាន​ត្រឹមត្រូវ​មាន​ប្រសិទ្ធភាព ស្រប​តាម​គោលការណ៍ ណែនាំ ឲ្យបាន​ល្អ​ប្រសើរ ៕
2014-04-01_134846

មតិយោបល់