យោងតាមប្រភពព័ត៌មានដែលបានចុះផ្សាយនៅលើគេហទំព័រ Digitimes បានឲ្យដឹងថា ក្រុមហ៊ុន Nokia នឹងដំណើរការនូវ Windows 8 tablet ក្នុងត្រីមាសទី៤ ក្នុងឆ្នាំនេះ។ Windows 8 tablet របស់ Nokia នឹងប្រើអង្គប្រតិបត្តិការ Qualcomm’s dual core platform ហើយសម្រាប់ tablet នេះនឹងក្លាយទៅជា Windows ដែលល្អជាងគេដែលប្រើនូវ ARM។
គួរបញ្ជាក់ផងដែរថា សព្វថ្ងៃ ក្រុមហ៊ុន Nokia កំពុងតែសហការជាមួយនឹង Windows Phone យ៉ាងជិតស្និទ ក្នុងការផលិតនូវម៉ូដែលទូរស័ព្ទដៃ។ ចុះចំណែក Symbian យ៉ាងណាហើយ?
យើងឃើញថា notebook និង tablet របស់ HP និង Dell ដែលប្រើ Windows 8 ហាក់ដូចជាមានចំណាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ ដូច្នេះសង្ឃឹមថា Nokia នឹងទទួលបានប្រជាប្រិយភាពផងដែរទៅលើ tablet ថ្មីនេះ។
តាមព័ត៌មានដែលទទួលបានបន្ថែម Nokia គ្រោងនឹងដាក់លក់ Windows 8 tablet ចំនួន 200,000 គ្រឿងសម្រាប់ការបង្ហាញជាលើកដំបូង៕
មតិយោបល់