ព័ត៌មានជាតិ

រថយន្ត​កូរ៉េ​ដឹក​អង្ករ​២​តោន​កន្លះ​រី​យ៉ែ​ថយ​ក្រោយ​បុក​ម៉ូតូ​ស្មាស​វី​ពេញទំហឹង​របួសធ្ងន់​០២​នាក់​

​ភ្នំពេញ ៖ បុរស​០២​នាក់​បាន​រងរបួស​ធ្ងន់ ក្នុង​ហេតុ​ការណ៏គ្រោះថ្នាក់​ចរាចរណ៏​ដែល​បង្កឡើ​ង​ដោយ​រថយន្ត​កូរ៉េ​ដឹក អង្ក​មួយគ្រឿង រី​យ៉ែ​ថយ​ក្រោយ​ទៅបុក​ចំពីមុខ​ម៉ូតូ​របស់​ជនរងគ្រោះ ចំ​ពេញទំហឹង ហេតុ​ការណ៏​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃទី​០១ មេសា ២០១៤ ចំណុច​ទល់មុខ​ឃ្លាំង​អង្ក​មួយកន្លែង នៅតាម​បណ្តោយ​ប​ផ្លូវ ២០០៤ ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ ពណ៌​ស ពាក់​ស្លាក​លេខ ដ​.0177​ភព​៣ បើក​ដោយ​បុរស​ម្នាក់ ដឹក​អង្ក ២​តោន​កន្លះ បាន​រី​យ៉ែ​រថយន្ត​ថយក្រោយ ចេញពី​ឃ្លាំង​អង្ក​មួយកន្លែង នៅ​ផ្លួវ​២០០៤ ក៏​បាន​បុក​ម៉ូតូ ស្មាស​វី ពណ៌​ស ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1CH-1790 ជិះ​ដោយ​យុវជន ០២​នាក់ បណ្តាល​ឱ្យ​ម៉ូតូ​គាប​ជាប់​និង​គូថ រថយន្ត​កូរ៉េ​នោះ ហើយ​អ្នក​ជិះ​ម៉ូតូ​រង​របួស​ធ្ងន់​ទាំង​០២​នាក់ ។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​០២​នាក់ ត្រូវបាន​គេ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​និង​រថយន្ត​ខាងលើ​សមត្ថកិច្ច​បាន​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រង់ចាំ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​។​

2014-04-02_083829

មតិយោបល់