ព័ត៌មានជាតិ

កុងតឺន័រ​២​គ្រឿង​ពន្លះ​គ្នា​មួយ​ទំហឹង​ព្រោះ​តៃកុង​រថយន្ត​ងងុយដេក​

ភ្នំពេញ​៖​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ងងុយដេក​ក៏​រ៉េ​ចង្កូត​បុក​ចំ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​ចំ​ពី​ជំ​ហៀ​ង​ដោយសារ​ម្ចាស់​រថយន្ត​កុងតឺន័រ​គេច​ក្បាល​រថយន្ត​ទាន់ពេល បណ្ដាល​អោយ​បុរស​ជា​តៃកុង​រថយន្ត​ងងុយដេក​នោះ​បុក​គាប​ជាប់​រងរបួស​បាក់​ជើង​ម្ខាង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២​ខែ​មេសា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​សូ​គីមិច តាម​បណ្ដោយ​ផ្លូវ​វែង​ស្រេង​កែង​ផ្លូវឧ​ញ៉ា ឌួង ងៀប ស្ថិតក្នុង​សង្កាត់​មានជ័យ ខណ្ឌមានជ័យ​។​

​ប្រភព​ព័ត៌មាន​ពី​តៃកុង​រថយន្ត​កុងតឺន័រ​ដែល​ត្រូវ​រថយន្ត​កុងតឺន័​របុក​ចំ​ពី​ជំ​ហៀ​ង​បាន​ឱ្យដឹងថា គាត់​បាន​បើកប​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ពាក់​ស្លាក​លេខ ក​2513-​ភព​3 ដោយ​ពុំ​មាន​ដឹក​ទូ​កុងតឺន័រ​ទេ បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​វែង​ស្រេង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុចកើតហេតុ​មុខ​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​សូ​គីមិច ក៏​មាន​រថយន្ត​កុងតឺមួ​យ​គ្រឿង​ទៀត មាន​សណ្ដោង​ទូ​កុងតឺន័រ ពុំ​មាន​ស្លាក​លេខ បាន​ធ្វើដំណើរ​ច្រាស​ទិស​មក​ចំ​ពីមុខ ឃើញ​ដូច​នោះ​គាត់​ក៏​បាន​បួង​ចង្កូត​គេច​ក្បាល​រថយន្ត​ផុត​ក៏​ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ចំ​ពី​ជំ​ហៀ​ង​បណ្ដាលអោយ​រង​ការខូចខាត​ទាំងសងខាង​ហើយ​តៃកុង​រថយន្ត​ដែល​បើក​បុក​បាន​គាប់​ជាប់​ក្បាល​រថយន្ត​រងរបួស​បាក់​ជើង​ម្ខាង​។ បើតាម​សម្ដី​ជនរងគ្រោះ​ដែល​ជា​តៃកុង​រថយន្ត​រងរបួស​បាក់​ជើង​ម្ខាង​បាន​សារភាព​ថា មក​ពី​គាត់​ងងុយដេក​ពេក​ក៏​ងោក​មួយភែង​រេ​ចង្កូត​រថយន្ត​បុក​ចំ​រថយន្ត​កុងតឺន័រ​នោះ​តែម្ដង​។​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​មន្ទីរពេទ្យ​ឯកជន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ​តែម្ដង ចំណែក​តៃ​កុងតឺន័រ​មួយ​គ្រឿង​ពុំ​មាន​រងរបួស​អ្វី​នោះទេ ហើយ​រថយន្ត​កុងតឺន័​រទាំង​២​គ្រឿង​នេះ​ជា​របស់​ក្រុមហ៊ុន​តែ​មួយ​របស់ ផែស្ងួត អូ​លែរ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​អន្តរាគមន៍ ដោយសារ​រថយន្ត​ទាំង​២​គ្រឿង​នេះ​ជា​របស់​ក្រុមហ៊ុន​តែ​មួយ​ក៏​ពុំ​មាន​ធ្វើការ​ប្ដឹងផ្ដល់​អ្វី​នោះ​ទេ ទើប​សមត្ថកិច្ច​សម្រេច​អោយ​ម្ចាស់​ក្រុមហ៊ុន​យក​រថយន្ត​ស្ទូច​យក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕

2014-04-02_085332

2014-04-02_085310

មតិយោបល់