ទីភ្នាក់ងារឧតុនិយមរបស់ជប៉ុន(JMA) បានឲ្យដឹងនៅថ្ងៃពុធនេះថា រលកស៊ូណាមីបណ្ដាលមកពីការរញ្ជួយដីដ៏ខ្លាំងនៅក្នុងប្រទេសឈីលីអាចនឹងមកដល់ប្រទេសជប៉ុននៅព្រឹកថ្ងៃព្រហស្ប។ នេះបើយោងតាមការចុះផ្សាររបស់ ស៊ិនហួ។
JMA បានឲ្យដឹងថារលកដំបូងដែលត្រូវបានគេរំពឹងថានឹងមកដល់កោះ Hokkaido នៅភាគឦសាននៃប្រទេសជប៉ុន។ទីភ្នាក់ងារនេះគ្រោងនឹងប្រកាសព័ត៌មានចុងក្រោយបំផុតនៅចុងថ្ងៃពុធដោយផ្អែកលើទិន្នន័យអង្កេតលើកោះប៉ាស៊ីហ្វិកនិងនៅកន្លែងផ្សេងទៀត។
រាយការណ៍បានបញ្ជាក់ថាថា ការរញ្ជួយដីមានកម្រិត៨.២ រ៉ិចទ័រមួយ នៅតំបន់ឆ្នេរសមុទ្រ ភាគខាងជើងនៃប្រទេសឈីលី កាលពីវេលាម៉ោង ៨៖៤៦នាទីយប់ ម៉ោងក្នុងស្រុក កាលពីថ្ងៃអង្គារ។
គួរបញ្ជាក់ផងដែរថា កាលពីខែកុម្ភៈ ឆ្នាំ ២០១២ រញ្ជួយដីកម្រិត ៨.៨រ៉ិចទ័របានវាយប្រហារភាគកណ្ដាលប្រទេសឈីលី និងរលកស៊ូណាមី បានសម្លាប់មនុស្សច្រើនជាង ៥០០នាក់៕
មតិយោបល់