ព្រះវិហារៈ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ មានភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់ បានធ្វើឲ្យដើមឈើចំនួន ២ដើម នៅចន្លោះគីឡូម៉ែត្រលេខ៥៩-០៥០ និងគីឡូម៉ែត្រលេខ៦០-១០០ ដួលរលំស្ថិតក្នុងឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។
ជាមួយគ្នានេះផងដែរក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ អាជ្ញាធរស្រុក និងប្រជាពលរដ្ឋ បានចុះទៅកាត់យកចេញ ដើម្បីសម្រួលចរាចរណ៍បានដូចដើមវិញ ជូនប្រជាពលរដ្ឋហើយ៕
មតិយោបល់