ចិន៖ ក្រុមហ៊ុនផលិតរថយន្ត BMW China បានប្រកាសឲ្យដឹងថា ខ្លួននឹងប្រមូលរថយន្តចំនួន ២៣២.០៩៨គ្រឿង ចាប់ពីថ្ងៃទី១៨ខែមិថុនា ដោយសារតែបញ្ហាគ្រឿងម៉ាស៊ីន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ។
យោងតាមប្រភពខាងលើបានបញ្ជាក់ឲ្យដឹងថា ក្នុងនោះមានរថយន្តចំនួន ១៣៨.៥៣៤គ្រឿងត្រូវបាននាំចូលដោយក្រុមហ៊ុន BMW China ចន្លោះពីថ្ងៃទី១០ខែមិថុនា ឆ្នាំ ២០០៩ ដល់ថ្ងៃទី៣០ខែកក្កដា ឆ្នាំ ២០១២ ដោយក្នុងនោះមានរថយន្តស៊េរី BMW 1, 3, 5, 6, 7 ព្រមទាំង X1, X3, X5, X6 និង Z4 ចំណែក ៩៣.៦៥៤គ្រឿងទៀត ស៊េរី BMW 3 និង 5។
គួរបញ្ជាក់ផងដែរថា បញ្ហាខាងលើនេះ មិនបណ្ដាលឲ្យមានមនុស្សរបួស ឬស្លាប់ឡើយ ហើយក្រុមហ៊ុននឹងធ្វើការជួសជុលដោយមិនគិតថ្លៃ៕
មតិយោបល់