ភ្នំពេញៈ លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំឲ្យស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ធ្វើការសម្របសម្រួលជាមួយក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីរៀបចំឲ្យកម្មសិក្សាការីខ្មែរចំនួន៥នាក់ ដែលពុំអាចទ្រាំទ្រនឹងការងារនៅប្រទេសជប៉ុន បានវិលត្រឡប់មកកម្ពុជាវិញ ។ បន្ទាប់ពីមានអន្តរាគមន៍របស់ស្ថានទូត ក្រុមហ៊ុនពាក់ព័ន្ធ ( ក្រុមហ៊ុនបញ្ជូន និងក្រុមហ៊ុនទទួល ) បានយល់ព្រមទិញសំបុត្រយន្តហោះជូនកម្មសិក្សាការីទាំង៥នាក់ ដូចមានរាយឈ្មោះខាងក្រោម ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ កាលពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៦ កន្លងមកនេះ រួមមាន ទី១.លោក ឈន ហាប់ ។ ទី២.លោក សែម សុគុណ ។ ទី៣.លោក លាស់ ប៊ុនណារ៉ា ។ទី៤.លោក ស៊ា វីន ។និងទី៥.លោក ហេង សុភក្ក្រ័ ។
សូមបញ្ជាក់ផងដែរថា កម្មសិក្សាការីទាំង៥នាក់ខាងលើ បានទៅធ្វើការនៅប្រទេសជប៉ុនកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៥ តាមរយៈក្រុមហ៊ុ KOKE Human Service ផ្នែកសង់ផ្ទះឈើនៅខេត្តAichi Saitama និង Gunma ប្រទេសជប៉ុន៕
ព័ត៌មានជាតិ
មតិយោបល់