ព័ត៌មានជាតិ

មន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់និងចែកចាយគ្រឿងញៀនចំនួន៤នាក់

ភ្នំពេញ:នគរបាលមន្ទីប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគបាលរាជាធានីភ្នំពេញ ស្រាវជ្រាវចុះបង្ក្រាបបានជនសង្ស័យចំនួន៤នាក់ ដែលជាប់ពាក់ពន្ធ័នឹងករណីប្រើប្រាស់និងចែកចាយគ្រឿងញៀន ខុសច្បាប់ កាលពីវេលាម៉ោង ១៥ និង ៣០នាទី ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៦ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនស្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបានទាំង៤នាក់ខាងលើ ទី១.ឈ្មោះ សំ សុខា (ហៅខិល) អាយុ២៦ឆ្នាំ មុខរបរលេងភ្លេង ស្នាក់នៅក្នុងភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ជាម្ចាស់រថយន្ត ។ ទី២.ឈ្មោះ តឹក លីវុទ្ធារិទ្ធ(ហៅប្រុស) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលេងភ្លេង ស្នាក់នៅ ក្នុងភូមិរលាំងគ្រីល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ទី៣.ឈ្មោះ ស៊ុយ វុទ្ធី (ហៅស្រ៊ល) ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរលេងភ្លេង ស្នាក់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និងជនសង្ស័យទី៤. ឈ្មោះ ប៉ិល មិថុនា(ហៅចយ) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលេងភ្លេង ស្នាក់នៅភូមិក្រពើហា សង្កាត់ព្រែក ឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែក វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ក្រាមពណ៌សថ្លាសង្ស័យ ជាសារធាតុញៀនចំនួន ០១កញ្ចប់ ,ទូរស័ព្ទដៃចំនួន២គ្រឿង, រថយន្តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q-0010 ,និងកាំភ្លើងកែឆ្នៃមួយដើម ។
ហើយបច្ចុប្បន្នជនសង្ស័យទាំង ៤នាក់រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញនាព្រឹថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៦នេះហើយ ដើម្បីសមត្ថកិច្ចកសាង សំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់