ព័ត៌មានជាតិ

អ្នកជិះស្គី៤នាក់បាន​ស្លាប់​នៅ Norwegian

កាលពីថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១២ ម្សិលមិញ​នេះ អ្នកលេង​ស្គី​៤ នាក់​បាន​ស្លាប់បន្ទាប់ពីបាក់​ផ្ទាំង​ទឹកកកនៅ ភាគ​ខាង​ជើង​ Norway ។

មន្ត្រី ច្បាប់​បាន​និយាយថា​ មនុស្ស​ម្នាក់​មានសង្ឈឹម​រស់​ ហើយ​ត្រូវ​បានគេ​បញ្ចូនទៅកាន់​មន្ទីរ​ពេទ្យ បន្ទាប់ពី ផ្ទាំង​ព្រិល​ទឹកកបាន​បាក់នៅ តំបន់ Sorbmegaisa ហើយ​ក៏​ជា​តំបន់មួយដែល​​ប្រ​ជា​ប្រិយ​ភាព ​សម្បូរ​ទៅ ដោយ​អ្នក​លេង​ជិះ​ស្គី ក្នុង​ប្រទេស ។

អ្នកជួយសង្រ្គោះ​ដោយ​ជិះ​ឧត្ថម្ភាគចក្រជា​ច្រើន​គ្រឿង ហើយរួម​ទាំង​អ្នកដើរ​ដឹក​ឆ្កែ ហិត​ក្លិន កំពុងតែ​ជាប់ដៃខិតខំរុករកអ្នក​ជិះស្គី​ដែល​ជា​អ្នកទេសចរ​មក​ពី ស្វីស និង បារាំង ។មក​ទល់​នឹង​ពេលនេះ​មនុស្ស​ម្នាក់​បាន​បាត់​ខ្លួន ៕

ប្រែសម្រួលដោយៈ បុរសដំណឹង

ប្រភពៈ Reuter

មតិយោបល់