ភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន ៥ផ្ទាំងនិងស្លាកសញ្ញាចរាចរណ៏មួយដើមបានបាក់ ខូចខាតដោយសារបុរសម្នាក់ស្រវឹងស្រា បើករថយន្តទៅបុកពេលទំហឹង កាលពី វេលាម៉ោង១១យប់ថ្ងៃ ទី០៣ មេសា ២០១៤ នៅចំណុចមុខ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា តាមបណ្តោយ វិថីសហពន្ធ័រុស្ស៊ី ស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្ត Ford មួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កណ្តាល 2A-4671 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងជោគបាន ធ្វើដំណើរតាមបណ្តោយផ្លូវ សហពន្ធ័រុស្ស៊ី ក្នុង ទិសដៅពីកើតទៅលិច ក៏ស្រាប់តែមកដល់ កន្លែងកើតហេតុខាងលើក៏ជ្រុលចង្កួតទៅបុករនាំង ដែកពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យ បាក់អស់៥ផ្ទាំងនិងស្លាកសញ្ញាចរាចរណ៏មួយដើមរងកាខូចខាត់ ហើយ រថយន្តបង្កនេះជាក៏បានគាប់ជាប់និងរនាំងដែកពុះចែកទ្រូងផ្លូវទៅមុខលែងរួច ហើយ ចំណែកអ្នកបើកបររថយន្តវិញ ក៏រងរបួសបែកក្បាលហូរឈាមត្រូវសមត្ថកិច្ចដឹកយកទៅមន្ទីរពេទ្យព្យាបាលភ្លាមៗផងដែរ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ធានបានសហការ ជាមសមត្ថកិច្ចចរាចរបានចុះមកវាស់វែង យករថយន្តបង្កហេតុ ទៅរក្សាទុក នៅការិយាល័យចរាចរណ៏ រាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕
មតិយោបល់