ភ្នំពេញ ៖ ជនសង្ស័យ៥នាក់ខ្លួន(ប្រុស៤នាក់ ស្រី១ម្នាក់) ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ធ្វើឃាត់ខ្លួន ពីបទប្រើប្រាស់និងចែកចាយគ្រឿងញៀន កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០៤ខែមេសា ឆ្នាំ២០១៤ត្រង់ចំណុចក្បែររបង់ ធនាគារកម្ពុជាសាធារណៈ តាមបណ្តោយផ្លូវ ព្រះសីហនុ ក្នុងសង្កាត់ វាងវង់ ខណ្ឌ៧មករា។
កងរាជអាវុធហត្ថខណ្ឌ៧មករា បានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ខាងលើ ទី១ឈ្មោះ សុរ៉ាន់ ឌីណា ភេទប្រុស អាយុ២៧ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំស្តុបវត្តមហាមន្ត្រី ទី២ឈ្មោះ ខា ខាវ ភេទប្រុស ២១ ឆ្នាំ មុខរបរ ដើររើសអេតចាយ ស្នាក់នៅក្បែររបង់វត្តមហាមន្ត្រី ទី៣ឈ្មោះ បុរីន ធា ភេទប្រុស ២៣ ឆ្នាំ មុខរបរ ដើររើសអេតចាយ ទី៤ឈ្មោះ ហ៊ូត កយ អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំស្តុបវត្តមហាមន្ត្រី និងម្នាក់ទៀតឈ្មោះ ហេងស្រីណា ភេទស្រី អាយុ ២៥ ឆ្នាំ មុខរបរ ដើររើសអេតចាយ នៅតាមរបង់ស្តាត អូរឡាំពិច វត្តុតាំងដែលបានដកហូតមានរួមមាន ប្រាក់ ដុល្លា ៣១ ដុល្លា ប្រាក់បាត់ ១០០បាត់ ប្រាក់ចិន ១០០ និងប្រាករៀល ចំនួន ៤៦០០០ រៀល និងថ្នាំញៀនប្រភេទម៉ាទឹកកកមួយចំនួន។
សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ កម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា បានទទួលព័ត៌មានពីប្រជាពលរដ្ធថាមានក្រុមចែកចាយថ្នាំញៀននៅតាមរបង់ស្តាត អូរឡាំពិច ហើយកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករាដឹកនាំដោយលោកមេបញ្ចារការ កងរាជអាវុធហត្ថ ក៏បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ និងឡោមព័ទ្ធចាប់បានជនសង្ស័យទាំង៥នាក់នោះភ្លាមៗតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង៥ត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា ធ្វើការសាកសួរ និងបញ្ជូនបន្តទៅកងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់