វេលាម៉ោង ៧ និង ៣០ នាទី នារាត្រីនេះក្លិប Everton និងទទួលភ្ញៀវ កាំភ្លើងធំ Arsenal ក្នុងក្របខណ្ឌ EPL របស់អង់គ្លេស ។
សម្រាប់ Roberto Martinez ដែលជាអ្នកចាត់ការទូទៅរបស់ក្លិប Everton បានទទួលរងបរាជ័យ នៅលើទឹកដីរបស់ខ្លួន តែ ១ ប្រកួតតែប៉ុណ្ណោះ នៅរដូវកាលនេះ និងក្រៅពីនេះសឹងតែឈ្នះរាល់ការប្រកួតទៅហើយ ដែលខុសពី David Moyes កាន់កាលពីរដូវកាលកន្លងទៅ ។
ក៏ប៉ុន្តែសម្រាប់រាត្រីនេះដែរ ក្លិប Everton ដែលស្ថិតនៅលេខរៀងទី ៥ ខណៈ Arsenal ស្ថិតនៅលេខរៀងទី ៤ ដែលជាគូក្តៅគគុកនៅរាត្រីនេះ។
បើងាកទៅមើលប្រវត្តិក្លិប Everton ជួបជាមួយនឹង Arsenal ទាំងក្នុង និងក្រៅទឹកដី ដូចជាឈ្នះតិចតួចបំផុត ជាក់ស្តែងកាលពី ៣ សប្តាហ៍ ក្នុងអំឡុងប្រកួត FA Cup កាំភ្លើងធំ បានបំបាក់ក្លិប Everton ក្នុងលទ្ធផល ៤ – ១ ។ ក្នុងឆ្នាំ ២០០៧ វិញ Everton មានឱកាសឈ្នះ Arsenal ក្នុងលទ្ធផល ១ – ០ ។ តែវាអាចនឹងពិបាកដែរសម្រាប់រដូវកាលនេះ ព្រោះថា Arsenal ពិតជាក្លិបជើងខ្លាំង ដែលមានប្រវត្តិចាញ់តិចតូចបំផុតនៅរដូវកាលនេះ បើទោះបីជា ក្លិប Everton ជាម្ចាស់ផ្ទះក៏ដោយនៅរាត្រីនេះ ។
តែទោះជាយ៉ាងណា ដំណឹងសូមព្យាករទុក មុនថា Everton លុត កាំភ្លើងធំ ក្នុងលទ្ធផល ២ -១ ។ តើលទ្ធផលនេះអាចទៅរួចដែរឬទេ?
សូមទស្សនាឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់