ឧត្តរមានជ័យ:លោក ម៉ែន លី ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ឧត្តរមានជ័យ បាននាំយកអំណោយរបស់ អគ្គស្នងការនគរបាលជាតិ នាវេលាម៉ោង០២:៤៥នាទី នៅរសៀលថ្ងៃទី០៦ ឧសភា ២០១៦ នេះ ទៅជូនគ្រួសារសព ដែលបានរងគ្រោះ ដោយផ្ទុះគ្រាប់។
លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បាននាំយកអំណោយ របស់ អគ្គស្នងការនគរបាលជាតិ រួមមាន អង្ករ ចំនួន ១០០គីឡូក្រាម មីកញ្ចប់ ០៤កេស និង ថវិកា ៦០ម៉ឺនរៀល ក្នុងនោះ ព្រមទាំងបានដឹកនាំកម្លាំង ជួយធ្វើក្តារមឈូស ជូនគ្រួសារសព ដែលបានរងគ្រោះ ដោយផ្ទុះគ្រាប់ កាលពីវេលាម៉ោង១១:៤៥នាទី ក្នុងថ្ងៃកើតហេតុខាងដើម បណ្តាលឱ្យស្លាប់មនុស្ស ០២នាក់ យ៉ាងអាណោចអធម គឺអ្នកស្រុក ភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង៕
មតិយោបល់