បន្ទាយមានជ័យះ ចាប់ពីថ្ងៃទី១ខែមេសារឆ្នាំ២០១៤រហូតមកពលករចំណាកស្រុកដែល ទៅធ្វើការលក់កម្លាំងពលកម្មនៅប្រទេសថៃ បានសម្រុកវិលត្រឡប់មកស្រុកកំណើត យ៉ាងខ្លាំងក្នុងមួយថ្ងៃៗរាប់ម៉ើននាក់ទាំងតាមច្រកផ្លូវត្រង់ និងតាមច្រករបៀងចាប់ពីព្រឹក ព្រលឹមរហូតដល់យប់ លុះត្រាតែសមត្តកិច្ចទាំងពីភាគីបិទច្រកព្រំដែនទើបស្ងាត់ ។
ខណះពេលពលករវិលត្រឡប់មកយ៉ាងច្រើននេះ សាខាក្រុមហ៊ិនលក់សំបុត្រ រថយន្ត ក្រុង ដែលតម្លៃធម្មតាពីប៉ោយប៉ែត ទៅភ្នំពេញលក់ត្រិមតែ២៨០០០រៀល ដល់ពេល បុណ្យ នេះលក់ឡើងរហូលដល់៤៥០បាត ទៅ៥០០.៦០០បាតប្រាក់សៀម ទាំងរថយន្ត តាក់ស៊ី និងរថយន្តទូរិស១២កៅអី ហើយប្រាក់ខ្មែរអ្នកលក់សំបុត្រមិនយកទេ ។ក្នុង ការលក់ នេះ តាមសាខាលក់សំបុត្រនិមួយៗ កឹមានអ្នករត់ម៉ូតូឧុបៗយកមកដាក់ ទិតាំង នេះតែម្ដង និងឥវ៉ាន់ដាក់តាមរ ទេះ ដឹកចូលតាមសាខានិមួយ ៗ បើសរុបទៅសាខាលក់ សំបុត្រមានរហូតដល់ ទៅ២០ទី តាំង ឯណោះ។
ដោយហេតុតែមានការនឹករលឹក ស្រុក និង ក្រុមគ្រួសារ ឪពុកម្ដាយបងប្អូន ទស្បីមានតម្លៃថ្លៃខ្ពស់យ៉ាងណាក៏ដោយ ក៏ត្រូវតែ ទិញ ដែរ តម្លៃថ្លៃប៉ុណ្ណឹងហើយក៏នៅតែ រករថយន្តជិះមិនបានទៀត ជួនកាលអង្គុយ ចាំ រថយន្តរហូតដល់យប់ នៅតែគ្មានរថយន្តជិះទៀត និងត្រូវដេកផ្លូវនៅប៉ោយប៉ែតផងក៏ មាន និងមានរថយន្តទូរីសខ្លះផ្ទុកអ្នកជិះលើដំបូលទៀតផង ។
ជុំវិញបញ្ហារនេះលោកអភិបាលក្រុងក៏បានអញ្ជើញ ក្រុមអ្នកលក់សំបុត្រដើម្បីចូលរួមប្រជុំ ដាក់កំណត់តម្លៃមិនឲ្យលក់ឡើងថ្លៃ លើសតម្លៃកំណត់របស់សាលាក្រុង ទេ ប៉ុន្តែ អ្នកលក់តាមសាខាទាំងនោះ មិនបានគោរពតាមការកំណត់ឡើយ ព្រោះថាក្នុង សា ខានិមួយៗមានអ្នករត់ម៉ូតូឧុប ជាអ្នកឧុបយកមកដាក់និងត្រូវចំណាយឲ្យ ក្នុងម្នាក់ ១០០០០រៀល ដោយពលក៏សម្រុកច្រើនយ៉ាងនេះ មានការកកស្ទះចរាចរតាមដងផ្លូវ ជារៀងរាល់ថ្ងៃ សមត្តកិច្ចសណ្ដាប់ធ្នាប់ចារាចរណ៏ពុំបានរៀបចំសណ្ដាប់ធ្នាប់នោះទេ គឹ ខ្វល់តែដើរប្រមូលប្រាក់ក្បាលឡានតែប៉ណ្ណោះ ។
មតិយោបល់