ព័ត៌មានជាតិ

បុរស​ចង់​បាន មនុស្ស​ស្ត្រី​ដែល​មាន​បុគ្គលិក​សម្បត្តិ ៥ យ៉ាង

ជាធម្មតាបុរសតែងតែស្វែងរកស្ត្រីម្នាក់ដែលមានចរិយា និង​រូប​រាង​សមរម្យ ដើម្បី​ណែ​នាំ​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្លួន​ស្គាល់ និង​អាច​ក្លាយ​ទៅ​ជា​ដៃ​គូទៅ​ថ្ងៃ​អនា​គត់។ ​ម្យ៉ាង​ទៀត​មនុស្ស​ប្រុស​ត្រូវ​ការ​ស្ត្រីដែល​មាន​បុគ្គលិក​លក្ខណៈ​ ពិសេស​ទាំង​​ខាងក្រៅ និង​ខាង​ក្នុង​ចាំបាច់បំផុត។ ខាង​ក្រោម​នេះ​គឺជា​លក្ខណៈ​សម្បត្តិដ៏​សំខាន់ ៥ យ៉ាង ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ចាប់​អារម្មណ៍​បំផុត៖
១. សប្បុរសធម៌
ស្ត្រីគឺជាភេទមួយដែលមានភាពទន់ភ្លន់​តាំង​ពីកំណើត ដោយ​សារ​តែ​និស្ស័យ​បែប​នេះ​ហើយ​ទើប​ធ្វើឲ្យ​បុរស​ជា​ច្រើន​ផ្តល់​តម្លៃ និងចូល​ចិត្តខ្លាំង​បំផុត។ បុរស​គ្រប់​រូប​ប្រាថ្នា​ចង់​បាន​មនុស្ស​ស្រី​ដែល​មាន​ចិត្ត​សប្បុរធម៌ តែ​មិន​មែន​សំដៅ​ទៅ​លើ​មនុស្ស​ដែល​ស្រឡាញ់​តែ​មួយ​មុខ​នោះ​ទេ គឺ​ត្រូវ​ចេះ​ថែ​រក្សា និង​ព្រួយ​បារម្ភ​ចំពោះ​គាត់​ថែម​ទៀត។ ភាព​ទន់​ភ្លន់ និង​ភាព​កក់ក្តៅ​នៃ​មនុស្ស​ស្រី​ជា​ចំណុច​ពិសេស​ដែល​អាច​ទាក់​ទាញ​មនុស្ស​ប្រុស​បាន។

២. ស្រស់ស្អាតដោយចរិយា
មនុស្សស្រីដែលស្រស់ស្អាតដោយសារ​ចរិយា​សុភាព​រាបសារ ជា​ចំណុច​ពិសេស​មួយ​ដែល​អាច​និយាយ​បាន​ថា ជា​ស្ត្រី​ដែល​កម្រ​នឹង​រក​បាន​។ ម្យ៉ាង​វិញ​ទៀត​មនុស្ស​ស្រី​ដែល​មាន​លក្ខណៈ​បែប​នេះ មិន​ចេះ​វាយ​ឬក​ឆ្មើង​ឆ្មៃ ដាក់​អ្នក​ណាឡើយ ហេតុ​ផល​ប៉ុន​នេះ​អាច​គ្រប់​គ្រាន់​ធ្វើ​ឲ្យប្រុសសៗ​មាន​ការ​ចាប់អារម្មណ៍​ហើយ។

៣. មានការយល់ដឹង
ស្ត្រីម្នាក់ដែលមានការយល់ដឹង និង​មាន​ចិត្ត​សណ្តោះ​ចំពោះ​មនុស្ស​ដដៃ​ទៀត នាង​ពិត​ជាគួរ​ឲ្យ​គោរព។ មនុស្ស​បែប​នេះ​បុរស​ណា​មិន​គោរព​ស្រឡាញ់​នោះ បើ​ចេះ​អាណិត​អាសូរ​ ហើយ​មិន​ចេះ​ច្រណែន​នឹង​គេទៀត។

៤. ទំនុកចិត្ត
ស្ត្រីដែលមានទំនុកចិត្តលើខ្លួនឯង គឺជា​មនុស្ស​ស្រី​ដែល​មាន​ភាព​រឹង​ពឹង​អាច​ដោះស្រាយ​នូវ​បញ្ហា​ចំពោះ​មុខ​ដោយ​ខ្លួនឯង​បាន។ ប្រសិន​បើ​ស្ត្រី​ម្នាក់​នេះ​ស្រឡាញ់​បុរស​ណា​ម្នាក់​ហើយ នាង​និង​ស្ម័គ្រ​ព្រម​ឆ្លង​កាត់​នូវ​ឧបសគ្គ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​បាន​រស់​នៅ​ជា​មួយ​គ្នា។ នេះ​គឺ​ជា​លក្ខណៈ​ពិសេស​មួយ​ដែល​បុរស​ទាំង​អស់​ស្រឡាញ់​ចង់​បាន និង​ពេញ​ចិត្ត​យ៉ាង​ខ្លាំង។

៥. គួរឲ្យស្រឡាញ់
រូបរាងដ៏គួរឲ្យស្រឡាញ់មិនត្រឹមតែសំបកខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ត្រូវ​តែ​មាន​អត្ត​ចរិក​គួរ​ឲ្យ​ស្រឡាញ់​ផង​ដែរ។ ភាព​ដ៏​គួរ​ឲ្យ​ស្រឡាញ់​អាច​ចាប់​ផ្តើម​ចេញពី​ ការ​ញញឹម​របស់​នាង, កែវ​ភ្នែក​ដ៏​ស្រទន់, អាកាប្ប​កិរិយា និង​សំដី​ដ៏សែន​ពិរោះ។ ទាំង​នេះសុទ្ធ​តែ​ជា​ហេតុផល​ដ៏ពិសេស​ដែល​ធ្វើ​ប្រុសៗ​គ្រប់​រូបលង់​ស្រឡាញ់ អត់​នាង​គឺមិន​បាន៕
13968373881

មតិយោបល់