កណ្ដាលៈ នៅវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ករណីឆ្លងចរន្តអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង នៅត្រង់ចំណុចភូមិពោធិធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ស រដ្ឋា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ ស្នាក់នៅភូមិ-ឃុំកើតហេតុ ។
សម្ភារៈខូចខាតរួមមាន៖ ផ្ទះទំហំ៤ម៉ែត្រx៥ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង (ឆេះអស់ទាំងស្រុង) ប្រាក់១០០ដុល្លារ និងឯកសារមួយចំនួនទៀត ។ ជនរងគ្រោះជាអ្នកចាំដីចម្ការឲ្យគេនៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។
ករណីនេះ សមត្ថកិច្ចបានចេញអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកល្វាឯម ចំនួន០២គ្រឿង ទើបភ្លើងរលត់ទាំងស្រុង មិនឆេះរាលដាលបន្តទៅទៀត ៕
មតិយោបល់