អេស្ប៉ាញ៖ ក្រៅពីបង្ហាញទម្រង់លេងលើទីលាន និងការអនុវត្តន៍ រឿងកុងត្រា របស់ កីឡាករ Lionel Messi ក៏ជាប្រធានបទដ៏ក្តៅ របស់ក្លិប Bacelona ផងដែរ។
កិច្ចសន្យារបស់ Lionel Messi ដែលមានស្រាប់ នឹងមានសុពលភាព រហូតដល់ឆ្នាំ ២០១៨ ប៉ុន្តែរំពេចជាមួយនឹងគ្នានេះ Bacelona បែរជាចង់លក់កីឡាករជើងខ្លាំងរូបនេះទៅវិញ ។
ទោះជាយ៉ាងណា ការចរចាររវាងក្លិប និង កីឡាករ Messi ឬ M10 នេះ ត្រូវបានបញ្ចប់ទៅហើយ ខណៈដែលកីឡាករ សញ្ជាតិអាហ្សង់ទីនរូបនេះ ទាមទារ ប្រាក់ខែ រហូតដល់ទៅ ១០០ លានអឺរ៉ូ ក្នុងមួយរដូវកាល ។ ជាក់ស្តែងជាមួយនឹងតួរលេខ ដែល កីឡាករ Messi ទាមទារនេះ ខាងក្លិប Bacelona មិនបានយល់ព្រមឡើយ។ Messi ជាកីឡាករសំខាន់សម្រាប់ក្លិប ក៏ប៉ុន្តែពួកគេមិនអាច បង្កើតរចនាសម្ព័ន្ធប្រាក់ខែ ដ៏អាក្រក់នេះ សម្រាប់អ្នកក្រោយឡើយ។
បន្ទាប់ពីក្លិបមួយនេះ បរាជ័យពីរដង ជាប់គ្នា ក្នុងក្របខណ្ឌ Champions League និង Copa Del Rey នោះ ខាង Bacelona កំពុងធ្វើការពិចារណាលើបញ្ហាមួយចំនួនដែលខ្លួន ចាញ់ ។
ទន្ទឹមជាមួយនឹងគ្នានេះដែរខាង Bacelona កំពុងតែចង់លក់ កីឡាករ Messi ហើយក្លិបធំ ៣ កំពុងចាប់អារម្មណ៍ទិញ ក្នុងនោះមានក្លិប PSG Man City និង Chelsea ៕
ទស្សនាគ្រាប់បាល់បំប៉ោងសំណាញ់ទាំង ១០ របស់ Messi៖
មតិយោបល់