ព័ត៌មានជាតិ

១​ខែ​១០​ថ្ងៃ នៃ​ការស្វែងរក​យន្តហោះ MH370 ចាយ​អស់ $១០០​លាន​

​ក្នុង​រយៈពេល ១​ខែ​១០​ថ្ងៃ នៃ​ការស្វែងរក​យន្តហោះ​ម៉ាឡេស៊ី MH370 ត្រូវបាន​ក្រុមអ្នកវិភាគ​ឲ្យដឹង​ថា ជា​ការស្វែងរក​ដែល​ចំណាយលុយ​ច្រើន​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ ហើយ​គ្មាន​ទទួលបាន​លទ្ធផល​អ្វី​ទាំងអស់​។​

​យោង​តាម​ការចុះផ្សាយរ​បស់ Channel News Asia បានឲ្យដឹងថា ក្នុង​រយៈពេល ១​ខែ​១០​ថ្ងៃ កន្លងមកនេះ ប្រតិបត្តិការ​ស្វែងរក​យន្តហោះ ម៉ាឡេស៊ី MH370 បាន​ចំណាយលុយ​ប្រមាណ​ជា ១០០​លាន​ដុល្លារ​អាមេរិក ដែល​ការប៉ាន់ប្រមាណ​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​លោក លោក Ravikumar Madavaram អ្នកជំនាញ​ខាង​អាកាសចរណ៍​មកពី Frost & Sullivan Asia Pacific​។​

​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP លោក Madavaram បាន​និយាយថា ប្រតិបត្តិការ​នៃ​ការស្វែងរក​យន្តហោះ​ម៉ាឡេស៊ី MH 370 មាន​ការចំណាយ​សរុប​ប្រមាណ ១០០​លាន​ដុល្លារ​អាមេរិក​។ លោក​បាន​បន្តទៀតថា សហរដ្ឋអាមេរិក បាន​ចាយ​យ៉ាងតិច​ក៏ ៧,៣​លាន​ដុល្លារ​អាមេរិក ក្នុង​ប្រតិបត្តិការ​ស្វែងរក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា គិត​ចាប់តាំងពី​ថ្ងៃ​បាត់ដាន​យន្តហោះ​ម៉ាឡេស៊ី​រហូតមកដល់​ពេលនេះ នៅ​មិនទាន់មាន​តម្រុយ​ណា​មួយ​ដែល​អាច​បញ្ជាក់​ពី​ហេតុ​ការបាត់​យន្តហោះ​នេះ​នោះ​ទេ​៕​

APTOPIX Malaysia Plane

ព័ត៌មានបន្ថែម៖ យន្តហោះ MH370 ដែល​បាត់​ខ្លួន​មានព្រលាន​សម្រាប់ចុះ​ចតជាង​៦០០​កន្លែង​

មតិយោបល់