ព័ត៌មានជាតិ

Pacquiao និង Mayweather អាចនឹងមិនជួបគ្នា​រហូតដល់ចូលនិវត្តន៍​បើសិន​និយាយមិនត្រូវរ៉ូវ

កីឡាករប្រដាល់ ពិភពលោក Mayweather ដែលជាម្ចាស់ពានរង្វាន់ពិភពលោកចំនួន ៥ និង Pacquiao ដែលជាម្ចាស់ពានរង្វាន់ពិភពលោកចំនួន ៨ នោះ ត្រូវបានគេស្នើរឲ្យប្រកួត​កាលពីឆ្នាំ ២០១០ ម្តងរួចមកហើយ ​​។ ប៉ុន្តែការស្នើនឹងរៀបចំត្រូវបាន បរាជ័យ ដោយមិនទទួលបានការយល់ព្រម រវាង​អ្នកប្រដាល់ទាំងពីរ ។​
ក៏ប៉ុន្តែ​ ចូលមកដល់ឆ្នាំ ២០១៤ នេះ ខណៈដែល Pacquiao បានសងសឹក ទៅលើ Bradley ដោយជោគជ័យ ក៏​ឭព័ត៌មានថា Pacquiao និង Mayweather អាចនឹងជួបគ្នា​។

ទន្ទឹមជាមួយនឹងគ្នានេះដែរ សារព័ត៌មាន នឹង​អ្នកគាំទ្រ លើវិស័យ កីឡាប្រដាល់ កំពុង​ជំរុញ និងគំរាម ឲ្យ អ្នកទាំងពីរ ឡើងសង្វៀន​វាយគ្នា ដើម្បីបំបែករឿងប្រវត្តិសាស្ត្រ​ ដែលមិនធ្លាប់ជួបគ្នា ។ តែ​ទោះជាយ៉ាងណា វានៅតែមិនទាន់ជារឿងការពិតនៅឡើយ ហើយ​អ្នកទាំងពីរអាចនឹងមិនបានជួបគ្នា រហូតដល់ចូលនិវត្តន៍ ។​

សូមបញ្ជាក់ផងដែរថា សម្រាប់ Mayweather នឹង​ត្រូវជួបមុខ Marcos Maidana នៅថ្ងៃទី ៣ ខែ ឧសភា ខាងមុខនេះ នៅ MGM Grand ក្រោយពីនេះ Mayweather និង Pacquiao អាចនឹង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ទទួលបានដំណឹង​ល្អទៅចុះ ដោយសង្ឈឹមថា ពួកគេចរចារ នឹង​និយាយត្រូវរ៉ូវគ្នាលើលក្ខណប្រកួត​នេះ​៕​
Mayweather-vs-Pacquiao

មតិយោបល់