ព័ត៌មានជាតិ

បញ្ជូនមុខសញ្ញាគ្រឿងញៀនម្នាក់ទៅតុលាការ

បន្ទាយមានជ័យៈ ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយដែលមានកំណើនអ្នកចែកចាយ និងប្រើប្រាស់ថ្នាំញៀនច្រើន ហើយបានចាត់ចូលចំណាត់ថ្នាក់លេខ២ រឿងគ្រឿងញៀន បន្ទាប់ពីរាជធានីភ្នំពេញ នេះបើតាមរបាយការណ៍របស់អាជ្ញាធរខេត្ត និងជាប្រធានគណៈកម្មាការត្រួតពិនិត្យគ្រឿងញៀន។ ដោយកំណើននេះ សមត្ថកិច្ចគ្រប់ស្រុកក្រុង និងខេត្តតាមចាប់ខ្លួនមុខសញ្ញាជួញដូរប្រើប្រាស់ថ្នាំញៀនបានជារៀងរាល់ថ្ងៃ។

ជាក់ស្តែងនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលរបស់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជូនខ្លួនមុខសញ្ញាចែកចាយថ្នាំញៀនម្នាក់ទៀត រួមនឹងវត្ថុតាងគ្រឿងញៀន៣ថង់ទៅតុលាការ បន្ទាប់ពីបានឃាត់ខ្លួនកាលពីម្សិលមិញ។

លោក ចាប សុផារិទ្ធិ ស្នងការរងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា ជឿន ហៅកណ្តុរ ភេទប្រុស អាយុ២៧ឆ្នាំមានមុខរបរជាកម្មកររស់នៅក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅចំនុចបេនឡានចាស់ ដកហូតបានថ្នាំញៀនប្រភេទម៉ាកទឹកកកចំនួន៣កញ្ចប់ និងទូរស័ព្ទ IPhon6 phlusមួយគ្រឿង៕

មតិយោបល់