ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Lindsay Lohan បកស្រាយ​ការបែកធ្លាយ​បញ្ជីឈ្មោះ ទាំង ៣៦ ដែលរួមរ័ក​ជាមួយនឹង​នាង​

នៅក្នុងកម្មវិធី Watch What Happens Live ​ ខណៈដែល ពិធីករបានសួរទៅកាន់ នាង Lindsay Lohan ដែល​ជាតារាសម្តែង អំពីការធ្លាយបញ្ជី​បុរស ទាំង ៣៦ ដែលរួមរ័ក​ជាមួយនឹងនាង ពិតឬមិនពិត ? ក្នុងអំឡុងផ្តល់បទសម្ពាស ដោយផ្សាយ​ផ្ទាល់តាមស្ថានីយ៍ទូរទស្សន៍ នាង​មិនបានគេចវេសនោះទេ ដោយ​បាន​​ពន្យល់ថា វា​ជាបញ្ហាហើយ នោះគឺជាបញ្ជីរួម​ភេទ​របស់នាង ដែលបា​នសរសេរ ​កាលពីឆ្នាំទៅ ។​ នាងបានបន្តថា នោះជារឿងពិត ហើយក៏ជាអកុសល ដែល​ត្រូវបានគេ​យក​ទៅចុះផ្សាយ​យ៉ាងនេះ​។​ ស្រីស្រស់វ័យ ២៧ ឆ្នាំរូបនេះ បានបន្តថា នាងនៅតែព្រួយ​បារម្ភ​ចំពោះ​​មនុស្ស​ដែលយល់ខុស លើបញ្ហានេះ ហើយនាង​នឹងព្យាយាម​ក្លៀរ វា និងបកស្រាយ​ឲ្យជាក់ជាងនេះ នៅថ្ងៃដែលនាងបង្ហាញខ្លួន នាថ្ងៃទី ២០ ខែ មេសា តាមរយៈ​រលធាតុ​អាកាសខាងមុខ​ ។​

មុននេះ​បញ្ជី​ដែលសរសេរ​ដោយដៃ មាន បុរស ៣៦ នាក់ដែល​រួមរ័ក​ជាមួយនឹងនាង ​ត្រូវបានបោះពុម្ពផ្សាយនៅសហរដ្ឋ​អាមេរិក ។ ប្រភពបានផ្តល់ឲ្យដឹងថា បញ្ជីនោះដែរ នាងបានភ្លេច​នៅ សណ្ឋាគារ Beverly Hills និងសរសេរ​ ក្នុងអំឡុងពេលនាងស្រវឹង​។​
ក្នុងនោះនាងបានសរសេរ​ឈ្មោះ​បុរស ដែលសុទ្ធ​សឹងជាតួសម្តែង ដែល​រួម​រ័ក​ជាមួយនឹងនាងមាន Orlando Bloom , Ashton Kutcher , James Franco , Adam Levine , Zac Efron , Justin Timberlake , Colin Farrell ជាដើម​៕​

2014-04-19_1326582014-04-19_132710canyons-trailer-7-11-photo

មតិយោបល់