ភ្នំពេញៈ កម្លាំងសមត្ថកិច្ចចម្រុះរួមមាន កម្លាំងកាំកុងត្រូល កម្លាំងគយចល័ត កម្លាំងរដ្ឋបាលព្រៃឈើ កម្លាំងអាវុធហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ ក្រោមការសម្របសម្រួល របស់តំណាងអយ្យការ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ បានចូលទៅឆែកឆេរ នៅក្នុងក្រុមហ៊ុន “អយស្ម័យយាន្ត រ៉ូយ៉ាល់ផែស្ងួតភ្នំពេញ” ដោយរកឃើញភ្លុកដំរី ជាច្រើនរយគីឡូក្រាម ព្រមទាំងស្រកាសត្វពង្រូលផងដែរ ត្រង់ចំណុចទីតាំងស្ថិតនៅ តាមផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ភ្លុកដំរីទាំងនេះ ត្រូវបានគេលាក់ទុកនៅក្នុងឈើហ៊ុបហើយគ្រោងនាំទៅលក់នៅប្រទេសចិនទៀតផង។ យ៉ាងណាក៏ដោយ គេក៏មិនទាន់ដឹងថា តើភ្លុកដំរីទាំងនេះ និងស្រកាសត្វពង្រូល ត្រូវបានឈ្មួញនាំចូលពីប្រទេសណានោះទេ។
ក្រោយរកឃើញ វត្ថុតាងទាំងនេះ កម្លាំងសមត្ថកិច្ចបានប្រមូលយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើ ដើម្បីរង់ចាំចាត់ការតាមនីតិវិធី៕
មតិយោបល់