ព័ត៌មានជាតិ

ឈ្នះសំបុត្រមើលការប្រកួត​ Floyd Mayweather ពីរសន្លឹក​បើសិន​ដាក់ចំណងជើងល្អលើរថយន្ត Bugattis របស់គាត់​

អ្នកប្រដាល់ Floyd Mayweather បាន​បង្ហាញ​រថយន្តពីរគឺ​ Bugattis របស់ខ្លួន និង​ជាការផ្តល់​ឱកាស សម្រាប់អ្នកគាំទ្រ ដើម្បីទទួលបានការ​ទស្សនាដោយឥត​គិតថ្លៃ សម្រាប់ការ​ប្រកួត​របស់គាត់នៅពេលខាងមុខ​។​
បើសិនជា នរណាម្នាក់ អាចទាយត្រូវនូវតម្លៃ​ និងដាក់ចំណងជើង​យ៉ាងល្អ ជាមួយនឹងវិដេអូឃ្លិបដែលបង្ហាញរថយន្ត ដោយ​មានតម្លៃ ចន្លោះពី ១០០ ទៅ ១២៥ លានផោននេះ នឹង​ទទួលបានសំបុត្រពីរ ទៅមើល​ការប្រកួតផ្ទាល់ រវាង គាត់ (Floyd Mayweather) នឹង Marcos Maidana នៅថ្ងៃទី ៣ ខែ ឧសភា នៅ Las Vegas ។

វីដេអូឃ្លិប ដែល Floyd Mayweather បង្ហោះលើ Instagram នោះដែរ គាត់បាន​សរសេរថា ” ជាមួយនឹង​ការដាក់ចំណងជើងយ៉ាងល្អ សម្រាប់វិដេអូឃ្លិប លើ​រថយន្ត Bugattis របស់ខ្ញុំ នឹង​ទទួលបាន​សំបុត្រពីរ និងជាកៅអី នៅលំដាប់ទី ១ រួមទាំង បន្ទប់សណ្ឋាគារពីរផងដែរ​ សម្រាប់ស្នាក់នៅ និងមើលការប្រកួតរបស់ខ្ញុំ​” ។​
Floyd Mayweather បានបន្តថា គាត់នឹងប្រកាស សម្រាប់អ្នកឈ្នះនៅលើ បណ្តាញ អនឡាញ និងទទួលបាន សារដោយផ្ទាល់ពី គាត់ផងដែរ​។

ទន្ទឹមជាមួយនឹងគ្នានេះដែរ គេមិនសង្ឈឹមថា Marcos Maidana ដែលគ្រង​ខ្សែក្រវ៉ាត់ WBA Welterweight វាយ​ឈ្នះអ្នកប្រដាល់ ដែលមាន​ឈ្នះ ៤៥ លើក ដោយ​ទទួលការចាញ់ Mayweather នោះឡើយ​៕​
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ៖

2014-04-19_122445

មតិយោបល់